សិល្បៈ

កុំភ្លេចតាមដានល្ងាចនេះ! ចំណងជើងប្លែក សាច់រឿងបែបកំប្លែង ពីខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន គឺរឿងកំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម

BY
Khmernote Media
April 3, 2020

បន្ទាប់ពីរឿងភាគ បែបអភិនីហារ ភ្លើងគំនុំនាគរាជ បានបញ្ចប់ទៅ ភីអិនអិនបាននាំយកនូវ ខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលបានផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកកម្សាន្តសប្បាយជាមួយសាច់រឿងបែបកំប្លែងវិញម្តង។ រឿង កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម ជាសាច់រឿងថ្មី ទាំងតួសម្តែង និងពោរពេញដោយឈុតឆាកសើចសប្បាយថែមទៀតផង។ នៅក្នុងសាច់រឿងនេះដែរ គឺបង្ហាញជូនពីជីវិតកំលោះកូនអ្នកមានទ្រព្យម្នាក់ ដែលបានចាយពេលវេលារបស់គេក្នុងការស្វែងរកមនុស្សស្រីដែលស្រឡាញ់គេពិតប្រាកដ។

យីម គឺជាបុរសំបូរ ទ្រព្យ កើតមកសោយសុខលើគំនរមាសប្រាក់ ចាយមិនអស់។ គាត់ជាមនុស្សលេងសើចច្រើន និងចេះជួយអ្នកដទៃ ។ ទោះបីជាគាត់ ជាសេដ្ឋីវ័យ ក្មេងក៏ពីតមែន ប៉ុន្តែយីមមិនដែលមានចរិតប្រកាន់ឆ្មើងឆ្មៃនឹងអ្នកណាម្នាក់ទេ។ អ្វីដែលគេត្រូវការពិតប្រាកដ គឺស្នេហា ដែលកើតចេញពីទឹកចិត្ត មិនមែនដោយសារតែ ប្រាក់។ ថ្ងៃមួយ បន្ទាប់ពីគាត់បានត្រឡប់មកពីរៀននៅបរទេសមក គាត់បានចំណាយពេលបន្តិច ក្នុងជីវិតរបស់គាត់ ដោយបានបន្លំខ្លួនធ្វើជាជនអាណាថា ដើម្បីរកមើលថា តើនារីណាម្នាក់អាចទទួលយកគាត់នៅក្នុងកាលៈទេសៈបែបនេះនោះ។ យីម មានម្តាយជាមនុស្សប្រកាន់ឋានៈ រើសអើស មិនចូលចិត្តអ្នកដែលមានជីវភាពក្រីក្រ ចូលមកក្នុងជីវិតកូនប្រុសគាត់ឡើយ។ ក្រោយមក យីម ក៏បានជួបនឹងនារីម្នាក់ដែលមានចិត្ត សប្បុរស ចេះជួយអាសារគេ ហើយមិនតែប៉ុណ្ណោះ មានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។ នាង ត្រូវបានម្តាយបណ្តេញឱ្យទៅរស់នៅ ជាមួយនឹងជីដូន ក៏ព្រោះតែគិតថា នាងជាកូនចង្រៃ។ ពេលនោះ យីម ក៏បានធ្វើជាអ្នកបម្រើ សុំចូលទៅជ្រក់កោនផ្ទះរបស់នាង។ ចាប់តាំងពីថ្ងៃនោះមក ពួកគេទាំងពីរនាក់ ក៏មានទំនាក់ទំនងជាមួយគ្នា ហើយក៏មានទឹកចិត្ត និងនិស្ស័យមិនខុសគ្នានោះឡើយ។ ស្នេហា ក៏ចាប់ផ្តើមមានឡើងបន្តិចម្តងៗ។

តោះ ដើម្បីចង់ដឹងថា ដំណើរសាច់រឿង ផ្សេងព្រេងរកស្នេហ៍ពិតរបស់កូនសេដ្ឋីរូបនេះ នឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនាចាប់ពីថ្ងៃនេះ នៅក្នុងរឿង កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖

https://web.facebook.com/PNNDramaFanClub/videos/530969444521606/?v=530969444521606

Share This Post: