WHO ថា ទោះអាកាសធាតុក្តៅខ្លាំងយ៉ាងណា ក៏មិនអាចសម្លាប់កូវីដ-១៩បានដែរ
- April 6, 2020
ការរីករាលដាលនៃវីរុសCOVID-19 បានធ្វើឲ្យមនុស្សភាគច្រើនមានការព្រួយបារម្ភ និងបានលើកឡើងពីមធ្យោបាយផ្សេងៗដែលគិតថា អាចការពារវីរុស COVID-19 តែបែរជាមិនអាចការពារបានទៅវិញ។ ក្នុងនោះ ក៏មានការលើកឡើងថា តំបន់ ឬប្រទេសដែលមានកម្តៅខ្លាំង មិនអាចកើតមាន COVID-19 បានទេ ព្រោះវានឹងស្លាប់នៅពេលប៉ះកម្តៅខ្លាំង។
ចំពោះការលើកឡើងបែបនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសដែលមានអាកាសធាតុក្តៅសុទ្ធតែបានរាយការណ៍ពីករណីឆ្លង COVID-19 រួចហើយ។ មិនថាកម្តៅព្រះអាទិត្យក្តៅលើស ២៥អង្សារសេ ឬក្តៅប៉ុនណានោះទេ យើងនៅតែអាចឆ្លង COVID-19 បាន។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ទៀតថា ដើម្បីការពារខ្លួនអ្នកពីការឆ្លងវីរុស COVID-19 មានតែមធ្យោបាយធ្វើតាមការណែនាំពីអង្គការសុខភាពពិភពលោក ដូចជា សម្អាតដៃឲ្យបានស្អាត ជៀសវាងប៉ះមុខ ភ្នែក មាត់ និងច្រមុះ មិនត្រូវចេញពីផ្ទះតាមចិត្ត រក្សាគម្លាតពីអ្នកដទៃ។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: