ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការធាត់មិនមែនជាបញ្ហាសម្រាប់នារីក្នុងការលេងស្ទាយម៉ូតសម្លៀកបំពាក់តទៅទៀតឡើយ

    BY Khmernote Media April 25, 2018
    ការធាត់មិនមែនជាបញ្ហាសម្រាប់នារីក្នុងការលេងស្ទាយម៉ូតសម្លៀកបំពាក់តទៅទៀតឡើយ

    ម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមិនមែនសំដៅលើតែនារីដែលមានមាឌស្គម ទើបពាក់ឃើញស្អាតនោះទេ នារីដែលមានសាច់ក៏អាចពាក់បានដែរឲ្យតែរូបនាងចេះរៀបចំក្នុងការស្លៀកពាក់ ក៏ដូចជាការលេងស្ទាយឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ដូចនេះយើងសូមណែនាំអំពីការលេងស្ទាយមួយចំនួនដើម្បីជួយដល់នារីងាយស្រួលក្នុងការសម្រេចចិត្ត៖

    ១. សាកនូវអ្វីដែលថ្មីសម្រាប់ខ្លួន៖ ជាការពិតណាស់នារីដែលមានសាច់ រឺក៏ធាត់ពុំហ៊ានស្លៀកសំពត់ឡើយ ព្រោះពួកគេយល់ឃើញថាការស្លៀកសំពត់អាចមើលមកឃើញជើងដ៏ធំរបស់ពួកគេ តែអ្នកយល់ខុសហើយចូរកុំខ្វល់ពីអ្នកដទៃហើយសាកនូវអ្វីដែលខ្លួនយល់ឃើញថាល្អ។

    ២. គួររកទិញសម្លៀកបំពាក់ ក៏ដូចជារៀបចំស្ទាយដោយរបៀបណា៖ ពិតជាងាយស្រួលណាស់នៅក្នុងសម័យថ្មីនេះបើសិនជាអ្នកចង់បានអ្វី រឺក៏ចង់ដឹងអ្វីមួយអ្នកអាចរកមើលនៅក្នុងបណ្ដាញសង្គម រឺក៏ចូលមើលនៅតាមអ៊ីនធឺណិតដែលអាចជួយអ្នកបាន។

    ៣. កុំចាប់អារម្មណ៍ពីអ្នកដទៃ៖ នៅពេលដែលអ្នកធ្វើអ្វីមួយចាំតែគិតពីសម្ដីអ្នកជុំវិញខ្លួននោះ អ្នកមិនអាចស្វែងរកនូវអ្វីដែលជាចំណងចំណូលចិត្តសម្រាប់ខ្លួនបានទេ ហេតុនេះអ្នកគួរតែរៀនធ្វើជាខ្លួនឯង នឹងធ្វើអ្វីទៅតាមចិត្តស្រលាញ់របស់ខ្លួន៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay