បុរសម្នាក់ត្រូវបានកាត់ទោសអោយជាប់គុក៣៣០ឆ្នាំ ក្រោយគេប្រទះឃើញថាបានរំលោភបំពាននិងចែកចាយរូបភាពអាសអាភាសរបស់កុមារ
បរទេស ៖ ការរំលោភបំពានលើកុមារទាំងផ្លូវកាយនិងផ្លូវចិត្តគួរទទួលបានការដាក់ទោសអោយធ្ងន់ធ្ងរបំផុត ព្រោះវាជះឥទ្ធិពលខ្លាំងណាស់ដល់កុមារ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ បុរសវ័យ៥៦ឆ្នាំម្នាក់ត្រូវកាត់ទោសអោយជាក់គុក៣៣០ឆ្នាំ ក្រោយពីគាត់បានថតនិងចែកចាយរូបថតអាសអាភាសរបស់កុមារទៅក្នុងបណ្តាញអ៊ីនធឺណែត។ ជនសង្ស័យនេះមានឈ្មោះ David Paul Lynch មានវ័យ ៥៦ឆ្នាំ ត្រូវបានប៉ូលិសធ្វការឃាត់ខ្លួននៅអាកាសយាន្តដ្ឋានរដ្ឋ Florida ខណៈពេលគាត់កំពុងចង់ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។

តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានកូន២នាក់រស់នៅក្នុងប្រទេសហ្វីលីពីន បែបនេះហើយគាត់តែងធ្វើដំណើរទៅលេងប្រទេសនេះជាប្រចាំចាប់តាំងពីឹឆ្នាំ២០០៥មក។ ក្នុងកំឡុងពេលរស់នៅប្រទេសហ្វីលីពីន គាត់បែកគំនិតកេងប្រវ័ញ្ញទៅលើផ្លូវភេទរបស់កុមារ។ កុមារដែលរងគ្រោះដោយសារបុរសម្នាក់នេះភាគច្រើនមានអាយុចន្លោះពី៦ទៅ៧ឆ្នាំ គេរកឃើញថាមាន៣នាក់ជាជនជាតិហ្វីលីពីន និងជាច្រើនផ្សេងទៀតជាកុមារក្នុងតំបន់អាស៊ី។ លោក David Paul Lynch បានធ្វើការថត និងធ្វើជាវីដេអូរួមភេទជាមួយក្មេងទាំងអស់នេះ ហើយយកទៅបង្ហោះក្នុងប្រព័ន្ធអ៊ីនធឺណែត ក្រោយមកក៏ត្រូវបានមន្រ្តី FBI ប្រទះឃើញហើយក៏ធ្វើការស៊ើបអង្កេត។ ជាមួយនឹងការកាត់ទោសអោយជាប់គុករយៈពេ៣៣០ឆ្នាំ បុរសម្នាក់នេះត្រូវបានគេរឹបអូសយកទ្រព្យសម្បត្តិដែលមានតម្លៃជាង៤១៤,០០០ដុល្លារ រួមទាំងកុំព្យូទ័រយួរដៃ និង ឧបករណ៍ផ្ទុកទិន្នន័យដែលមានរូបអាសអាភាសរបស់ក្មេងទាំងអស់នោះទៀតផង៕
ចាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark