បច្ចេកវិទ្យា

សិង្ហបុរីដាក់បំរាមថ្មី ហាមមិនឱ្យគ្រូប្រើកម្មវិធី ZOOM ដើម្បីធ្វើការបង្រៀនអនឡាញនោះទេ

BY
autoadmin
April 11, 2020

គ្រូនៅសិង្ហបុរីទាំងអស់នឹងត្រូវបញ្ឈប់ការប្រើប្រាស់កម្មវិធី ZOOM សម្រាប់ការបង្រៀនតាមផ្ទះអំឡុងមានការផ្ទុះវីរុស COVID-19 បន្ទាប់ពីពួក Hacker បានលួចចូលកម្មវិធីនេះ ដើម្បីបង្ហាញរូបភាពអាសអាភាសដល់សិស្សមួយចំនួនដែលកំពុងរៀន។ ក្រសួងអប់រំសិង្ហបុរីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០នេះថា ការផ្លាស់ប្តូរនេះគឺជាវិធានការណ៍បង្ការទុកមុន រហូតដល់បញ្ហាសន្តិសុខត្រូវបានពង្រឹង នេះបើតាមការចុះផ្សាយរបស់ The Straits Times

លោក Aaron Loh ប្រធានផ្នែកបច្ចេកវិទ្យាអប់រំបាននិយាយថា ក្រុមគាត់កំពុងស៊ើបអង្កេតអំពីករណីនេះ ដែលវាបានកើតឡើងនៅថ្ងៃពុធនៅឯសាលារៀនមួយ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ហើយនឹងធ្វើរបាយការណ៍ទៅប៉ូលីសប្រសិនបើចាំបាច់។ លោកក៏បានមានប្រសាសន៍ថា ការរៀនសូត្រតាមផ្ទះនឹងបន្ត ហើយគ្រូនឹងបន្តប្រើប្រាស់តាមកម្មវិធី Student Learning Space ឬ SLS ដែលជា platform សម្រាប់គ្រូបង្រៀន ក៏ដូចជាការបង្រៀន និងការរៀនសូត្រក្រៅពីតាមអ៉ីធើណេតផ្សេងៗ។

ហេតុការណ៍នៃការចូលលួចប្រើកម្មវីធី ZOOM អំឡុងពេលសិស្សកំពុងរៀនអនឡាញ បានកើតឡើងកាលពីថ្ងៃពុធ នៅពេលដែល Hacker ជាពួកស្បែកស បានបង្ខំឱ្យសិស្សដែលជាជនរងគ្រោះបង្ហាញដើមទ្រូងរបស់ពួកគេ។ ហើយពួក Hacker ថែមទាំងបានបង្ហាញរូបភាពអាសអាភាសជាច្រើនទៀតផង។ គួរឱ្យដឹងដែរថា កម្មវិធី ZOOM នេះបានចេញប្រើប្រាស់តាំងពីឆ្នាំ ២០១៣ ហើយវាទើបតែទទួលបានអ្នកប្រើប្រាស់ចំនួន ២០០លាន កាលពីខែមុននេះ ខណៈពួក Hacker ឬហៅថាពួក Zoombombing ក៏បានចេញមុខកាន់តែច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: