មិនមែនលំៗទេ ចង់ធ្វើជាស្ត្រីរកស៊ីផ្លូវភេទនៅប្រទេសនូវែលសេឡង់ ទាល់តែមានគ្រប់លក្ខខ័ណ្ឌទាំងនេះ ទើបអាចធ្វើបាន
ប្រទេសនូវែលសេឡង់ បានសម្រេចដាក់បញ្ចូលការងារជាស្ត្រីរកស៊ីផ្លូវភេទរបស់ជនភៀសខ្លួន ចូលទៅក្នុងបញ្ជីការងារជំនាញជា ផ្លូវការហើយ ដូចនេះរាល់ជនភ្ញៀសខ្លួន ដែលមានបំណង់ចង់ចូលទៅធ្វើការងារនៅក្នុងប្រទេសនេះអាចស្នើសុំទិដ្ឋការទៅធ្វើជា ស្រ្តីរកស៊ីផ្លូវភេទដោយស្របច្បាប់បាន។
ការសម្រេចដាក់បញ្ចូនការងារប្រភេទនេះ ចូលទៅបញ្ជីការងារជំនាញ គឺដើម្បីកុំឲ្យមានការរើសអើង និងធ្វើឲ្យមានភាពស្និតស្នាលរវាងអ្នក ដែលជាប់ពាក់ព័ន្ធនឹងការងារនេះជាមួយសង្គមផងដែរ។ យ៉ាងណាក្តី ដើម្បីក្លាយជាស្ត្រីរកស៊ីផ្លូវភេទជំនាញនោះ ស្រ្តីជនភៀសខ្លួនទាំងអស់ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួនដូចការងារផ្សេងៗទៀតដែរ ដែលលក្ខខ័ណ្ឌទាំងនោះមានដូចជា ត្រូវមានជំនាញការងារស្របតាមស្តង់ដាប្រទេសនូវែលសេឡង់ និងអូស្រ្តាលីត្រឹមកម្រិត ៥ (Australian and New Zealand Standard Classification of Occupations level 5), មានការសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យ, ពួកគេនឹងត្រូវមានប្រាក់ខែច្រើនជាង ២៥ ដុល្លារក្នុងម៉ោង ឬច្រើនជាង ៥៣,៨១៨ដុល្លារក្នុងមួយឆ្នាំ ដោយផ្អែកលើម៉ោងការងារ ៤០ ម៉ោង ក្នុងសប្តាហ៍ និង មានបទពិសោធណ៍លើការងារយ៉ាងតិច ៣ ឆ្នាំ។ យ៉ាងណាក្តីការទាមទាបទពិសោធណ៍នៃការងារនេះ ហាក់មិនមានភាពច្បាស់លាស់នោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ reuters