ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនស្អាតតែប្រទេសនោះទេ សូម្បីតែបន្ទប់ទឹកក៏សិង្ហបុរីជាប់ចំណាត់ថ្នាក់ផ្កាយ៦ដែរ

    BY Khmernote Media April 30, 2018
    មិនមែនស្អាតតែប្រទេសនោះទេ សូម្បីតែបន្ទប់ទឹកក៏សិង្ហបុរីជាប់ចំណាត់ថ្នាក់ផ្កាយ៦ដែរ

    សិង្ហបុរីជាប្រទេសមួយ ដែលសម្បូរទៅដោយកន្លែងល្អៗលំដាប់ពិភបលោក ដូចជាព្រលានយន្ត និងសណ្ឋាគារជាដើម។ តែថ្មីៗនេះ មានសារព័ត៌មានអន្តជាតិមួយបានចុះផ្សាយបន្ថែមទៀតថា សូម្បីតែបន្ទប់ទឹកនៅក្នុងអគារ Marina Bay Sands ក៏ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ផ្កាយ ៦ ផងដែរ។ Marina Bay Sands ជាអាគារ ដែលប្រមូលបណ្តុំទៅដោយហាងល្បីៗ កន្លែងកំសាន្ត និងសណ្ឋាគារ ហើយដោយផ្អែកលើចំណុចល្អរបស់បន្ទប់ទឹកនៅតាមហាងក្នុងអគារនោះ ទើបគេសម្រេចផ្តល់ចំណាច់ថ្នាក់ដូចខាងលើតែម្តង។ លក្ខខ័ណ្ឌដែលគេវាយតម្លៃនោះរួមមាន៖

    + ភាពងាយស្រួលក្នុងការប្រើប្រាស់
    + ការផ្តល់ជូននូវ ក្រដាស់អនាម័យ និងសាប៊ូ
    + គ្មានក្លិនអាក្រក់ និងសំរាម
    + បច្ចេកវិទ្យា
    + ការព្យាយាមសម្អាតបន្ទប់ទឹក
    + ភាពស្និតស្នាលរវាងអ្នកប្រើប្រាស់ទៅកាន់បន្ទប់ទឹក
    + កម្រាលឥដ្ឋស្ងួតល្អ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Today

    Share This Post:
    MPO4D jitutoto mpo4d Mpoplay