មូលហេតុបុរសខ្មែរនៅច្រាំងចំរេះជាសះស្បើយពីកូវីដ-១៩ ហើយលាប់ឡើងវិញ
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា បុរសអាយុ ៤០ ឆ្នាំ នៅច្រាំងចំរេះ មានករណីលាប់ជំងឺឡើងវិញ គឺដោយសារភាពនៅសេសសល់វីរុសនៅក្នុងខ្លួន។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា ក្រោយពីបុរសរូបនោះបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ១៤ ថ្ងៃ ក៏នៅតែស្ថិតក្រោមការតាមដានពីសំណាក់ក្រុមគ្រូពេទ្យ រហូតដល់ថ្ងៃទី ១៥ គ្រូពេទ្យបានយកទឹករម្អិលនៅច្រមុះ និងបំពង់កទៅពិនិត្យម្ដងទៀត លទ្ធផលក៏វិជ្ជមាន។

លោកជំទាវបានពន្យល់ទៀតថា ការលាប់អាចមកពីវីរុសបានសម្ងំក្នុងខ្លួន ក្នុងកម្រិតណាមួយនៃ កោសិការបស់មនុស្ស ដែលមិនអាចធ្វើតេស្តរកឃើញ បាន ឬអាចចម្លងឡើងវិញក្នុងពេលណាមួយក៏បាន ហើយឥឡូវនេះ បុរសខាងលើក៏តេស្តអវិជ្ជមានម្ដងទៀតហើយ និងស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ