ខ្មែរណូត

ស្វែងរក

  • សុខភាព

    សញ្ញាពិបាកញែកដាច់ រវាងផ្តាសាយធំ និងកូវីដ-១៩

    BY Khmernote Media April 13, 2020
    សញ្ញាពិបាកញែកដាច់ រវាងផ្តាសាយធំ និងកូវីដ-១៩

    ដូច​ដែល​គ្រប់​គ្នាបាន​ដឹង​ហើយ​ថា វីរុស COVID-19 បង្ហាញ​រោគសញ្ញា​ស្ទើរ​ទាំងស្រុង​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្តាសាយធំ​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ភាពពិបាក​ក្នុង​ការដាក់​ការសង្ស័យថា អ្នក​ជំងឺ​កើត​ជំងឺ​COVID-19 ឬ​គ្រាន់​តែ​ផ្តាសាយធំ​ធម្មតា។ អង្គការសុខភាពពិភពលោក តែង​ប្រាប់​ឲ្យ​ដឹងពីរោគសញ្ញា​របស់​វីរុស COVID-19 ដើម្បី​ងាយ​ស្រួល​ដាក់​ការ​សង្ស័យលើ​អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​ COVID-19ដូចជា៖

    -ក្តៅខ្លួន
    -ហត់ អស់​កម្លាំង
    -ក្អកស្ងួត
    -ដក​ដង្ហើមខ្លីៗ

    រោគសញ្ញា​ទាំងនេះ គឺ​ជា​សញ្ញា​ទូទៅ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នក​ជំងឺ COVID-19។ ក្រៅ​ពីនេះ អ្នក​ជំងឺ​អាច​ចេញ​រោគសញ្ញា ឈឺ​ចុកចាប់​ពេញខ្លួន តឹងច្រមុះ ហៀរសម្បោរ ឈឺក ឬ​រាករូស​ជាដើម។ ចំណែក​ជំងឺ​ផ្តាសាយធំ រោគ​សញ្ញា​ដែល​ចេញ​នៅ​ពេល​ឈឺ​ភាគច្រើនគឺ ក្តៅ​ខ្លួន ក្អក ព្រឺររងា ឈឺខ្លួន ឈឺក្បាល ឈឺក ហត់ ហៀរសម្បោរ ឬតឹងច្រមុះ។ល។

    ស្រប​គ្នា​នេះ​ដែរ អង្គការសុខភាពពិភពលោក បាន​បញ្ជាក់​ពីលក្ខខណ្ឌ​មួយចំនួន ដើម្បី​កំណត់​រវាង​ការឆ្លង​វីរុស COVID-19 និង​ការឈឺ​ផ្តាសាយ​ធំធម្មតា​រួមមាន៖

    – អ្នក​ជំងឺ​ធ្លាប់​ទៅ ឬស្នាក់​នៅ​កន្លែង​ដែល​ផ្ទុះ​វីរុស COVID-19 ក្នុង​រយៈពេល​១៤ថ្ងៃ
    – ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកដែល​មាន​ផ្ទុក​វីរុស COVID-19​ ក្នុង​រយៈពេល​១៤ថ្ងៃ
    – អ្នក​ជំងឺរលាក​ផ្លូវដង្ហើម​ធ្ងន់​ធ្ងរ (គ្រុនក្តៅ និង មាន​សញ្ញា​រលាកផ្លូវ​ដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម)​ ដោយ​មិន​មូលហេតុ​ច្បាស់​លាស់​នឹង​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ។ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay