ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របៀបស្លៀកពាក់ទៅលំហែនៅឆ្នេរសមុទ្រដើម្បីទទួលបាននូវភាពទាន់សម័យ

    BY Khmernote Media April 26, 2018
    របៀបស្លៀកពាក់ទៅលំហែនៅឆ្នេរសមុទ្រដើម្បីទទួលបាននូវភាពទាន់សម័យ

    ជាការពិតណាស់នារដូវក្ដៅមានមនុស្សជាច្រើនបានធ្វើដំនើរដើម្បីទៅលេងឆ្នេរសមុទ្រ។ ហើយអ្វីដែលខ្វះមិនបាននោះគឺអាវផ្កាដែលជាទីពេញនិយមរបស់នារីសម័យថ្មី ប៉ុន្ដែមិនមែនមានតែអាវផ្កាទេដែលមានភាពស្រស់ស្អាតនោះ អ្នកគួរតែសាកល្បងជាមួយនឹងស្ទាយខាងក្រោមដើម្បីទទួលបាននូវភាពស្រស់ស្អាត ជាពិសេសទទួលបាននូវភាពទាន់សម័យ៖

    ១. អាវផ្កា៖ ភាពច្រើនអាវផ្កាគឺជាការពេញនិយមសម្រាប់យុវវ័យទៅហើយ ប៉ុន្ដែអ្នកគួរតែជ្រើសរើសអាវណាដែលមានពណ៌ស្រាលព្រោះយើងដឹងហើយថានៅសមុទ្រគឺមានភាពក្ដៅធ្វើឲ្យចាំងខ្លាំង ហេតុនេះជៀសវាងធ្វើឲ្យស្ទាយអាវផ្ការបស់អ្នកបាត់អស់នូវភាពស្រស់ស្អាត

    ២. លេងស្ទាយជាមួយអាវពាក់កណ្ដាល៖ ស្ទាយអាវពាក់កណ្ដាលជាអាវដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងព្រោះវាធ្វើឲ្យនារីទទួលបាននូវភាពស្រស់ស្អាត និងភាពទាក់ទាញជាខ្លាំង។ យ៉ាងណាអ្នកគួរតែជ្រើសរើសអាវដៃតូច រឺក៏អាចខ្សែមួយ លើសពីនេះបើសិនជាអ្នកបន្ថែមឈុតហែលទឹកពីខាងក្នុងទៀតកាន់តែទទួលបាននូវភាពSexy

    ៣. លេងស្ទាយជាមួយនឹងរ៉ូបពណ៌ស៖ ស្លៀកពាក់ជាមួយនឹងរ៉ូបពណ៌សគឺមានភាពទាន់សម័យបំផុត ទោះបីជាមើលមកសុភាពប៉ុន្ដែទទួលបានការចាប់អារម្មណ៍ជាច្រើន បើសិនជាអ្នកមិនដឹងថាលេងស្ទាយយ៉ាងណាគឺអ្នកគួរតែសាកផ្គូរផ្គង់ជាមួយនឹងខោខូវប៊យនោះធ្វើឲ្យអ្នកកាន់តែទទួលបាននូវភាពទាន់សម័យ

    ៤. ជ្រើសរើសរ៉ូប Maxi ដែលត្រូវនឹងអាកាសធាតុ៖ យើងដឹងហើយថានៅរដូវ Summer គឺមានកម្ដៅក្ដៅជាខ្លាំងហេតុនេះដើម្បីទទួលបានដំនើរកំសាន្ដដ៏សុខនោះអ្នកគួរតែជ្រើសរើសអាវណាដែលមានផាសុខភាព ក៏ដូចជាអាចទ្រទ្រង់ជាមួយនឹងអាកាសធាតុបាន

    ៥. ខោអាវដែលមានពណ៌ចម្រុះ៖ បើសិនជាអ្នកមិនចូលចិត្តលេងស្ទាយជាមួយនឹងពណ៌ស រឺក៏ពណ៌ខ្មៅទេនោះអ្នកអាចលេងស្ទាយជាមួយនឹងអាវដែលមានផ្កាចម្រុះពណ៌បាន ប៉ុន្ដែអ្នកគួរតែជៀសវាងពណ៌ណាដែលដិតខ្លាំងពេក៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay