សិល្បៈ

លោកហេង ឡុង ថាសិល្បករសិល្បការិនីមួយចំនួនថតយកខ្នើយមករចនាជាសម្លៀកបំពាក់ “ខ្ញុំគិតថាជារឿងមិនសមរម្យទេ បើអាចគួរតែបញ្ឈប់កុំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង!”

BY
Khmernote Media
April 15, 2020

កាលពីថ្មីៗនេះតារាជាច្រើននាក់ ក៏ដូចជាអ្នកលេងហ្វេសបុក និង instagram បានបង្ហោះរូបថត pillow challenge ដោយយកខ្នើយមកមកចងជាមួយដងខ្លួន ដាក់ខ្សែក្រវ៉ាត់ យកធ្វើជាម៉ូតសម្លៀកបំពាក់ ថតបែបសប្បាយៗ ដែលប្រភពចេញមកពីបរទេសដោយគេធ្វើបែបនេះកំឡុងពេលដែល ផ្អាកការដើរទៅខាងក្រៅ និងនៅផ្ទះ ជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ស្រាប់តែថ្ងៃមិញនេះលោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានសរសេរបង្ហោះលើហ្វេសបុកផ្លូវការរបស់លោកថា៖ “ថ្មីៗនេះសិល្បករសិល្បការិនីមួយចំនួនថតយកខ្នើយមករចនាជាសម្លៀកបំពាក់ ខ្ញុំគិតថាជារឿងមិនសមរម្យទេ បើអាចគួរតែបញ្ឈប់កុំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង!”។ តើបងប្អូនយល់យ៉ាងណាដែល ចំពោះការលើកឡើងរបស់លោកប្រធានសមាគមសិល្បៈ?

Share This Post: