គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ស្លាប់ ដោយសារកូវីដ១៩ តែកូនក្នុងផ្ទៃបានជួយសង្គ្រោះ
ទារិកាមួយរូបបានសង្គ្រោះដោយជោគជ័យ ពីម្ដាយមានផ្ទុកវីរុស COVID-19 ប៉ុន្តែស្ដ្រីជាម្ដាយបានស្លាប់ ក្រោយការសម្រាលកូនដោយវះកាត់នេះបានប៉ុន្មានថ្ងៃក្រោយមកទៀត។
សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា នេះថា ទារិកាដែលជាកូនរបស់ស្ត្រីឈ្មោះ Mary Agyeiwaa Agyapong វ័យ២៨ ឆ្នាំខាងលើត្រូវបានជួយសង្គ្រោះ ឲ្យមានសុវត្ថិភាព និងមានសុខភាពល្អធម្មតា។ ស្រ្តីរូបនេះជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យសាកលវិទ្យាល័យLuton and Dunstableនៅប្រទេសអង់គ្លេស។

គិលានុបដ្ឋាយិកាឈ្មោះ Mary Agyeiwaa Agyapong
ស្រ្តីខាងលើត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់ភ្លាមៗក្រោយបានដឹងថាមានផ្ទុកវីរុស COVID-19 ដើម្បីជួយសង្គ្រោះកូននៅក្នុងផ្ទៃ។ ថ្វីបើកូនរបស់នាងមានសុវត្ថិភាពក៏ពិតមែន តែស្រ្តីជាគិលានុបដ្ឋាយិការូបនេះបានស្លាប់នៅប៉ុន្មុានថ្ងៃក្រោយវះកាត់បើទោះបីជាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ។ ការស្លាប់គិលានុបដ្ឋាយិកាខាងលើ បានធ្វើឲ្យចំនួនបុគ្គលិកសុខាភិបាលនៅអង់គ្លេសស្លាប់ដោយសារ COVID-19 ឡើងដល់៤៥នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ