ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តិចនិក៥ចំណុចដើរលេងកោះម៉ាឌីវចាយលុយអស់តិច ហើយសប្បាយបំភ្លេចមិនបាន

    BY Khmernote Media April 28, 2018
    តិចនិក៥ចំណុចដើរលេងកោះម៉ាឌីវចាយលុយអស់តិច ហើយសប្បាយបំភ្លេចមិនបាន

    ការទៅកំសាន្តនៅកោះម៉ាឌីវគឺជាក្តីស្រមៃមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់នៅជុំវិញពិភពលោក តែ យ៉ាងណាក្តីការចំណាយប្រាក់ដ៏ច្រើន ដើម្បីទៅកាន់ទៅនោះគឺជាបញ្ហាមួយសម្រាប់មនុស្សទូទៅ។ ដូចនេះហើយទើបយើងសូមធ្វើ ការណែនាំលោកអ្នកនូវវិធីមួយចំនួន ដែលអនុញ្ញាតឲ្យអ្នកចំណាយមិនលើលពី៦៤០ដុល្លារនោះទេ ដើម្បីអាចទៅដល់កោះម៉ាឌីវបាន។

    ១.ការធ្វើដំណើរ៖ សូមព្យាយាមកក់សំបុត្រយន្តឲ្យបានយូរមុនពេលធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ នោះអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃច្រើន ដែលតម្លៃអាចនៅសល់ត្រឹមចន្លោះពី ៨០ ដុល្លារ ទៅ ១៣០ ដុល្លារ។

    ២.ការស្នាក់នៅ៖ កុំស្នាក់នៅលើកោះម៉ាឌីវអី អ្នកគួរស្វែងរកកន្លែងស្នាក់នៅក្បែរៗនោះដូចជានៅលើកោះ Maafushi, Fulidhoo, Guraidhoo និង Male ​ជាដើម ដែលការស្នាក់នៅអាចមានតម្លៃប្រហែលជា២០ដុល្លារក្នុងមួយយប់ ឬចន្លោះពី ១០០ ដុល្លារ ទៅ ១៥៥ ដុល្លារក្នុងរយៈពេល ៥ ថ្ងៃ។

    ៣.ការដើរកំសាន្តនៅទីនោះ៖ បើចង់ដើរធ្វើដំណើរពីកោះមួយទៅកោះមួយ កុំជិះទូក ឬការណូតទំនើបៗ ស្វែករកសាឡាងវិញបើទោះបីជាវាយូរបន្តិច តែវាមានតម្លៃថោកគឺត្រឹមតែ ​៧,៥ ដុល្លារ ក្នុងមួយថ្ងៃ សរុប ៥ ថ្ងៃគឺ ៣៧,៥ ដុល្លារ។

    ៤.ចំណីអាហារ៖ កុំញ៉ាំអាហារនៅក្នុងហាងធំ និងកុំញ៉ាំតាមចិត្តគ្រប់មុខខ្លាំងពេក អាហារដែលគេលក់នៅតាមតូបតូចៗអាចមានតម្លៃចន្លោះពី ៥ ដុល្លារ ទៅ ១០ ដុល្លា ក្នុងមួយពេល ដូចនេះរយៈពេល ៥ ថ្ងៃ អាចមានតម្លៃចន្លោះពី ៧៥ ទៅ ១៥០ ដុល្លារ។

    ៥.សេវាកំសាន្តនៅទៅនោះ៖ សេវាកំសាន្តដូចជាមុជចូលបាត់សមុទ្រ គេងហាលថ្ងៃ ជិះទូកកញ្ចក់ មានតម្លៃផ្សេងៗ ហើយបើសរុប ទៅគឺអស់ប្រមាណជា ១៥០ ដុល្លារទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay