តើគួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លងកូវីដ១៩?
ដូចដែលបានដឹងហើយថា វីរុស COVID-19 គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានឆាប់រហ័សបំផុត។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងពីវិធីដែលគួរធ្វើប្រសិនបើនៅក្នុងគ្រួសារមានសមាជិកដែលសង្ស័យ ឬបានឆ្លងវីរុសCOVID-19។

១.សម្រាប់អ្នកមើលថែអ្នកជំងឺ
-ត្រូវធានាថាអ្នកជំងឺបានសម្រាក ញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារដែលមានជីវជាតិច្រើន
-ពាក់ម៉ាស់ពេលនៅក្នុងបន្ទប់តែមួយជាមួយអ្នកជំងឺ មិនត្រូវប៉ះម៉ាស់ ឬមុខពេលកំពុងប្រើប្រាស់ ហើយត្រូវបោះម៉ាស់ចោលឲ្យបានត្រឹមត្រូវពេលឈប់ប្រើ។
-លាងសម្អាតដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល (ជាពិសេស ក្រោយពេលប៉ះពាល់អ្នកជំងឺ ឬវត្ថុជុំវិញខ្លួនអ្នកជំងឺ មុន ឬក្រោយពេលរៀបចំអាហារ។ល។
-សម្លាប់មេរោគលើវត្ថុដែលអ្នកជំងឺប៉ះពាល់ញឹកញាប់។
-ទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់ ក្នុងករណីដែលអ្នកជំងឺមានអាការៈមិនល្អ ឬពិបាកដកដង្ហើម។
២.សម្រាប់សមាជិកគ្រួសារ
-ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬអាល់កុល (ពិសេស ក្រោយក្អក ឬកណ្តាស់ មុនពេលញ៉ាំអាហារ ក្រោយប្រើប្រាស់បន្ទប់ទឹក។ល។
-ជៀសវាងទៅជិតអ្នកជំងឺ និងប្រើប្រាស់វត្ថុតែមួយអ្នកជំងឺដូចជា កន្សែង ចាន ស្លាបព្រាជាដើម
-ក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ ឬច្រមុះជាមួយក្រដាស រួចបោះចោលភា្លម
-តាមដានសុខភាពសមាជិកក្នុងគ្រួសារដើម្បីរកមើលរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហើយប្រសិនបើពិបាកដកដង្ហើម ត្រូវទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ