ខ្មែរណូត

ស្វែងរក

  • សុខភាព

    ចិនរកឃើញថ្នាំបន្ថយហានិភ័យជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយវីរុស COVID-19

    BY Khmernote Media April 17, 2020
    ចិនរកឃើញថ្នាំបន្ថយហានិភ័យជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយវីរុស COVID-19

    អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​រក​ឃើញ​​ថ្នាំ​ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស COVID-19 ខណៈអ្នកស្លាប់ភាគច្រើន​ដោយសារបញ្ហានេះ។

    អ្នកវិទ្យាសាស្រ្តចិនរកឃើញថា​ការ​ស្លាប់​ភាគ​ច្រើន​នៃ​ការ​ឆ្លង​វីរុស COVID-19 គឺ​មកពី​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស។ ប៉ុន្តែ​ឥលូវ​នេះ​អ្នក​ស្រាវ​ជ្រាវ​ប្រទេស​ចិន​បាន​ប្រាប់​ថា​ពួកគេ​បាន​រក​ឃើញ​ថ្នាំ​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នេះ​ហើយ។

    ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​ COVID-19 ៥៦៤នាក់​ក្នុង​នោះ​មាន​៦១នាក់​មាន​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​នៅ​តាម​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​អំឡុង​ខែ​មករា និង​ខែ​កុម្ភៈ។ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​នៅលើ​វែបសាយ MerRix បាន​បង្ហាញ​ថា​ថ្នាំ​ដែល​គេ​ប្រើប្រាស់​សម្រាប់​ជំងឺលើសឈាម​គឹ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស COVID-19។

    ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ខាងលើ​ អ្នក​មាន​ជំងឺ​សួតធ្ងន់ធ្ងរមាន​ត្រឹមតែ ៣២,៧%។ អ្នកវិទ្យាសាស្ត្រ​បាន​បន្តថា​អ្នក​ជំងឺ​លើស​ឈាម​ដែល​ប្រើ​ថ្នាំ​ ACEI/ARB ​អាច​នឹង​ការពារ​ពី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស COVID-19។ ដូចនេះ​ហើយ​ការ​ព្យាបាល​នេះ​គឺ​មិន​គួរ​បញ្ឈប់​ទេ​លុះត្រាតែ​មាន​ភស្តុតាង​នៃ​ជំងឺ​រាតត្បាត​នេះ​បន្ថែម​ទៀត។

    អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ទៀតថា​ទោះជាលទ្ធផល​បាន​រកឃើញបែបនេះមែន តែថាក៏​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ទៀតដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ថិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay