អ្នកជំនួញវ័យ៤៦ឆ្នាំត្រូវបានជនមិនស្គាល់មុខ បាញ់ប្រហារលើរថយន្តគាត់នៅខណៈកំពុងជាប់ភ្លើងស្តុប
ប្រទេសម៉ាឡេស៊ី ៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលការបាញ់បោះកើតឡើងក្នុងទីសាធារណៈ ដោយមិនមានការខ្លាចក្រែងរអែងបែបនេះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសអ្នកជំនួញវ័យ៤៦ឆ្នាំត្រូវបានជនមិនស្គាល់មុខបាញ់ទៅលើរថយន្តម៉ាក BMW របស់គាត់៣គ្រាប់ ខណៈពេលកំពុងជាប់ភ្លើងស្តុប។ បើ់តាមសម្តីជនរងគ្រោះបាននិយាយថា គាត់បានលឺសម្លេងគ្រាប់កាំភ្លើងនៅផ្នែកខាងក្រោយរថយន្តរបស់ខ្លួន។

គាត់បានបញ្ជាក់ប្រាប់ទៀតថាបានឃើញគ្រាប់កាំភ្លើងនោះចេញពីបុរសដែលជិះម៉ូតូ ហើយពាក់មួកសុវត្ថិភាពពណ៌ខ្មៅដែលេជិះនៅពីក្រោយគាត់នោះ។ ជនសង្ស័យបានរត់គេចខ្លួនភ្លាមក្រោយពីធ្វើការបាញ់ប្រហាររួច ក្រោយកើតហេតុជនរងគ្រោះបានបន្តដំណើរទៅប៉ុស្តិប៉ូលិសដើម្បីប្តឹងលើករណីមួយនេះតែម្តង។ តាមប្រភពបានបង្ហាញថាករណីបាញ់ប្រហារកំពុងក្លាយជារឿងធម្មតានៅក្នុងប្រទេសម៉ាឡេស៊ី ជីវិតអ្នកធ្វើដំណើរតាមផ្លូវក្នុងប្រទេសនេះស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំង។ អ្នកគួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដែរ ប្រសិនបើមានគម្រោងចង់ទៅធ្វើដំណើរកំសាន្តក្នុងប្រទេសនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ thecoverage