សុខភាព

ក្នុងចំណោមខ្មែរអ៊ីស្លាមឆ្លងកូវីដ-១៩ ទាំង៣៣នាក់ នៅតែម្នាក់ប៉ុណ្ណោះមិនទាន់ជាសះស្បើយ

BY
Khmernote Media
April 21, 2020

ក្នុង​ចំណោម​បងប្អូន​ខ្មែរ​អ៊ីស្លាម ដែល​បាន​ឆ្លង​ជំងឺ COVID-19 ទាំង៣៣​នាក់ ទូទាំង​ប្រទេស បាន​ជា​សះ​ស្បើយ​ ៣២នាក់​ហើយ ពោល​គឺ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ COVID-19 លើ​សហគមន៍​ខ្មែរ​អ៊ីស្លាម នៅ​រសៀល​នេះ ឯក​ឧត្តម​បញ្ជាក់​ថា បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់ ដែល​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ COVID-19 នោះ​បាន​ព្យាបាល​អស់​រយៈពេល​៤០​ថ្ងៃ​មក​ហើយ​ តែ​នៅ​មិន​​ទាន់​ជានៅឡើយ ដោយសារ​តែ​លោក​មាន​វ័យ​ច្រើន ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ដល់​ទៅ​២មុខ គឺ​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​ឈាម។

ទោះ​បី​ជា​បុរស​ខ្មែរ​អ៊ីស្លាម​រូប​នេះ​មិន​ជា​សះ​ស្បើយ​ពី COVID-19 ក៏​ពិត​មែន តែ​ឯកឧត្តម​បញ្ជាក់ សុខភាព​អ្នក​ជំងឺ​នៅ​ល្អ​ប្រសើរ មិន​មាន​សញ្ញា​អ្វីគួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ឯកឧត្តម​សង្ឃឹម​ថា បុរស​ខ្មែរ​អ៊ីស្លាមនៅខេត្តកំពង់ឆ្នាំង​រូប​នោះ​នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: