បច្ចេកវិទ្យា

ចំណេញលើគោកតែម្តង គ្រាន់តែកក់ Huawei P40 Pro 5G ពណ៌ពន្លឺមាស តម្លៃ $899 ចំណេញ$69 រាល់ការជាវផ្គួបជាមួយកាសឥតខ្សែ Huawei FreeBuds 3

BY
Khmernote Media
April 21, 2020

ទីបំផុតអាចកក់កំពូលស្មាតហ្វូន ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 មិនចាំបាច់ត្រូវការជើងទម្រ Huawei P40 Pro ពណ៌ផ្កាឈូកបែកទឹកមាស ក្នុងតម្លៃត្រឹមតែ $899 ចំណេញបាន $69 រាល់ការជាវផ្គួបជាមួយកាសកាលីបឥតខ្សែ Huawei FreeBuds 3 (តម្លៃពេញ$169)។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះ មានសុពលភាពរហូតដល់ថ្ងៃទី 24 មេសា 2020 ដូច្នេះប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទដៃនានាដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃដែលនៅក្បែរផ្ទះលោកអ្នកជាងគេ រួចធ្វើការកក់ទុកមុននូវកំពូលស្មាតហ្វូនកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ គុណភាពខ្ពស់5G ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី 2 ទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទៅកាន់កុំព្យូទ័រយួរដៃ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប។

ស្មាតហ្វូន5G HUAWEI P40 Pro ត្រូវបានរចនាយ៉ាងរូបរាងយ៉ាងល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ថ្មីពន្លឺមាស មានហុងស៊ុយ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់គ្រងចំណាត់ថ្នាក់លេខ1 ជាកំពូលស្មាតហ្វូនថតរូបល្អស្អាតដាច់គេទាំងមុខទាំងក្រោយពី DXOMARK ដែលជាស្ថាប័នគេហទំព័រ តេស្តសមត្ថភាពស្មាតហ្វូនគ្រប់ប្រភេទលើពិភពលោក និងឈ្នះពាន់រង្វាន់ TIPA World Awards 2020 ផ្នែកថតរូបវីដេអូស្អាតស៊ីដាច់គេ គុណភាពកម្រិតអាជីព។ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.54” f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។

ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP ប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្សូម ជាមួយនឹង 5x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 10x Hybrid Zoom 50x Digital Zoom និងរបស់ដែលនៅឆ្ងាយដាច់កន្ទុយភ្នែក ដូចជាឋានព្រះច័ន្ទជាដើម ដូច្នេះចម្ងាយលែងជាឧបសគ្គរារំាងនៃការថតរូបទៀតហើយ។ កាមេរ៉ាទី4 3D Depth សេនស័រកាមេរ៉ា សម្រាប់បង្កើតកម្រិតព្រាលលំដាប់អាជីព។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 Pro រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ Multi-screen collaboration អនុញ្ញាតឲ្យអ្នកអាចចែករំលែកអេក្រង់ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ហើយនិងទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។

Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល 90ហឺត refresh rate មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Wireless HUAWEI SuperCharge 27វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា 7nm+ EUV និងកំណែរអាប់ដេតថ្មី CPU មានNPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់ ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់ wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។

សរុបមកHUAWEI P40 Pro 5G គឺជាកំពូលស្មាតហ្វូនឆ្លាតវៃ បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយសម្បូរបែប ដែលប្រិយមិត្ត និងអ្នកគាំទ្រគួរពិចារណា។ រាល់ការកក់ទុកមុនឥឡូវនេះ Huawei P40 5G ពណ៌ពន្លឺមាស តម្លៃ $899 និងចំណេញបាន69$ សម្រាប់ការជាវផ្តួបជាមួយ កាសឥតខ្សែ Huawei FreeBuds 3 និងការធានាលើគ្រឿងម៉ាស៊ីន1ឆ្នាំ និងជួលជុលដោយឥតគិតថ្លៃសេវា។

សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/

Share This Post: