គ្រាន់តែស្អំទឹកកកត្រង់ចំណុចនេះឲ្យបាន ២ ដងក្នុងថ្ងៃ រឿងរ៉ាវដ៏អស្ចារ្យជាច្រើននឹងកើតឡើងចំពោះសុខភាពរាងកាយអ្នក
វាត្រូវបានគេជឿថា ការរំញោចនៃចំណុចសំខាន់ៗមួយចំនួនអាចធ្វើឲ្យរាងកាយកើនឡើងនូវថាមពល។ យោងតាមក្បួនវេជ្ជសាស្ត្របុរាណចិន និងការម្ជុលវិទ្យាសាស្ត្រ បញ្ហាសុខភាពជាច្រើនដែលយើងជួបប្រទះ គឺមានជាប់ទាក់ទងជាមួយការស្ទះ និងអតុល្យភាពនៃថាមពល។ ក្រុមអ្នកជំនាញបានអះអាងថា ដើម្បីបង្កើនមុខងារនៃសរីរាង្គរបស់យើង យើងគួរតែបង្កើនលំហូរនៃថាមពល។ ការម៉ាស្សានៅត្រង់ចំណុចជាក់លាក់មួយចំនួនលើរាងកាយ គឺជាការរំដោះថាមពលដែលរាំងស្ទះ កម្ចាត់ភាពតានតឹង និងជួយដឹកនាំលំហូរថាមពល។ ដុំទឹកកក គឺមានប្រយោជន៍ខ្លាំងនាស់សម្រាប់គោលបំណងនៃការរំដោះថាមពល។ ប្រើប្រាស់ដុំទឹកកកដើម្បីម៉ាស្សាត្រង់តំបន់-ក ហើយ ថាមពល អារម្មណ៍ រួមទាំងសុខភាពរបស់អ្នកនឹងប្រែជាមានភាពប្រសើរឡើងជាងមុន។

វិធីសាស្រ្តដ៏មានសុវត្ថិភាព និងងាយស្រួលបំផុត ដើម្បីបង្កើនថាមពល ក៏ដូចជាផ្ដល់ភាពប្រសើរឡើងចំពោះសុខភាព គឺការស្អំទឹកកកនៅលើចំនុច Feng Fu ដែលស្ថិតនៅចន្លោះសសៃពួរផ្នែកខាងក្រោយនៃកញ្ចឹងក គលលលាដ៏ និងផ្នែកខាងលើនៃកញ្ចឹងកក្បែរជើងសក់។ អ្នកគួរតែក្រាបគេង ឬអង្គុយអោនចុះបន្តិច មុននឹងដាក់ដុំទឹកកកស្អំលើចំនុចនេះសម្រាប់រយៈពេល ២០ នាទី (អ្នកអាចស្អំទឹកកកផ្ទាល់តែម្ដង ឬរ៊ំទឹកកកក្នុងក្រណាត់ ឬស្បៃក៏បាន)។ មុនដំបូងអ្នកអាចនឹងមានអារម្មណ៍ថា មិនស្រួល ដោយសារតែភាពត្រជាក់ ប៉ុន្តែបន្តិចក្រោយមក អ្នកនឹងមានអារម្មណ៍ថាលំហូរកម្ដៅកំពុងហូរចូលកចំណុច Fengfu ជាមិនខាន។

បច្ចេកទេសមិនគួរឲ្យជឿនេះមិនត្រឹមតែធ្វើឲ្យអ្នកមានកម្លាំង ទទួលបានភាពស្រស់ថ្លា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនសុខភាពផ្លូវកាយ និងចិត្តផងដែរ។ លើសពីនេះទៅទៀត ការរំញោចចំណុច Feng Fu នេះ ក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង គេងលក់បានស្រួល កាត់បន្ថយជំងឺផ្ដាសាយ ព្យាបាលជំងឺហឺត គ្រប់គ្រងរោគសញ្ញានៃអាការៈផ្សេងមុនមករដូវ ព្យាបាលជំងឺរលាកសន្លាក់ ក៏ដូចជាបញ្ហានៃក្រពេញទីរ៉ូអ៊ីដ បំបាត់អាការៈឈឺក្បាល ឈឺធ្មេញ សន្លាក់ឆ្អឹង អស់កម្លាំង ស្ត្រេស និងបាក់ទឹកចិត្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តិចនិកនេះមិនត្រូវបានណែនាំឲ្យអនុវត្តន៍ចំពោះ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ ឬវិកលចរិក (schizophrenia) ឡើយ៕
អត្ថបទ ៖ Bee
ប្រភព ៖ Healthandhealthyliving