អនុវត្តន៍ទាំង ៧ជំហានដើម្បីទទួលបានសក់ទន់ស្អាតជាប្រចាំ
បញ្ហាសក់ខូចគឺជារឿងដែលនារីតែងតែជួបប្រទះ ដោយសារតែពួកគេឧស្សាហ៍ផ្លាស់ប្ដូរពណ៌សក់ ក៏ដូចជាធ្វើសក់ជាញឹកញាប់ដែលជាហេតុធ្វើឲ្យសក់របស់ពួកគេតែងមានបញ្ហា។ ដូចនេះដើម្បីការពារកុំឲ្យសក់របស់អ្នកឆាប់ខូច អ្នកគួរតែសាលល្បងនូវវិធីងាយៗទាំងនេះដើម្បីឲ្យសក់អ្នកមានភាពត្រង់ស្អាត និងទទួលបានសុខភាពសក់បានល្អ៖
១. ក្រោយពីធ្វើការកក់សក់រួចអ្នកគួរតែប្រើជាមួយនឹងសាប៊ូព្យាបាលសក់៖ នៅពេលដែលអ្នកប្រើជាមួយនឹងសាប៊ូព្យាបាលសក់អាចជួយឲ្យសក់អ្នកទន់ និងមិនធ្វើឲ្យសក់អ្នកជំពាក់ចូលគ្នា

២. ជូតសំអាតសក់ស្រាលៗ៖ នៅពេលដែលអ្នកកក់សក់រួចអ្នកគួរតែយកក្រណាត់ស្ងួតមកធ្វើការជូតថ្នមៗ ជៀសវាងជូតសក់ខ្លាំងព្រោះវាងាយធ្វើឲ្យសក់អ្នកខូច ដោយសារតែសក់សើមគឺជាពេលដែលសក់អ្នកទន់ខ្សោយបំផុត

៣. រកពេលវេលាដើម្បីធ្វើការថែរក្សាសក់៖ ដើម្បីធ្វើឲ្យសក់អ្នកស្រស់ស្អាត អ្នកគួរតែឆ្លៀតពេលមួយសប្ដាហ៍ដើម្បីថែរក្សាសរសៃសក់របស់អ្នកឲ្យមានភាពទន់ និងរលូងស្អាត

៤. ប្រើស៉េរូមសម្រាប់ថែរក្សាសក់មុនធ្វើប្រើម៉ាស៊ីនសម្ងួតសក់៖ ដើម្បីជៀសវាងសក់ស្ងួត រឺបែកចុងអ្នកគួរតែរកស៉េរូម រឺក៏ប្រេងសម្រាប់លាបសក់មកលាបនៅគល់សក់ជាមុន នៅមុនពេលប្រើជាមួយនឹងម៉ាស៊ីនសម្ងួតសក់
៥. អ្នកគួរជៀសវាងគៀបសក់ទាំងសក់របស់អ្នកនៅសើម៖ អ្នកមិនគួរធ្វើការគៀបសក់ទាំងសក់នៅសើមនោះទេ ទោះបីជាអ្នកប្រជាប់យ៉ាងណាក៏ដោយព្រោះថាវាប៉ះពាល់ដល់បញ្ហាសក់ជាខ្លាំងវាអាចបណ្ដាឲ្យសក់អ្នកស្ងួត និងឆាប់បែកចុង

៦. អ្នកគួរតែចាប់សក់ម្ដងបន្ដិចនៅពេលដែលធ្វើការគៀបសក់៖ ដើម្បីធ្វើការគៀបសក់ហើយមិនចង់ឲ្យប៉ះពាល់ដល់ស្បែកក្បាល អ្នកគួរតែចាប់សក់ម្ដងបន្ដិចហើយធ្វើការគៀប បន្ទាប់មកចាប់សក់ដែលត្រូវគៀបនោះលើកឡើងទៅខាងលើបន្ដិចនោះវាមិនធ្វើឲ្យអ្នកក្ដៅស្បែកក្បាលនោះទេ

៧. វិធីរក្សាសក់ឲ្យនៅត្រង់ល្អ៖ នៅពេលដែលអ្នកធ្វើការគៀបសក់រួចហើយ អ្នកគួរតែធ្វើការបែងសក់ជា ៣ផ្នែកដើម្បីពិនិត្យមើលថាលាបស៉េរូមសព្វអស់រឺនៅ ដើម្បីធានាថាសក់របស់អ្នកស្អាត និងត្រង់បានពេញមួយថ្ងៃពុំមានជំពាក់អ្វីឡើយ៕

អត្ថបទ៖ Sai
ប្រភព៖gangbeauty