កម្ពុជា រកឃើញករណីវិជ្ជមានកូវីដ-១៩ ដំបូង និងចុងក្រោយនៅថ្ងៃណា?
ការរាតត្បាតរបស់វីរុស COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយទេក្នុងបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក តែយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការប្រសើរឡើងៗ។
យោងតាមសេចក្តីប្រកាសស្តីពីស្ថានភាព COVID-19 របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ២៤ ខែមេសានេះ គឺនៅតែគ្មានករណីវិជ្ជមាន COVID-19 បន្តទៀតដដែល ពោលគឺក្នុងរយៈពេលប្រមាណ១០ថ្ងៃនេះ គឺគ្មានករណីឆ្លង ប៉ុន្តែមានករណីជាសះស្បើយជាបន្តបន្ទាប់ រាប់ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតមកដល់បច្ចុប្បន្ន។

ប្រទេសកម្ពុជាបានរកឃើញករណីវិជ្ជមានវីរុស COVID-19 ដំបូងគេលើបុរសជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយករណីវិជ្ជមានចុងក្រោយត្រូវបានរកឃើញកាលពីថ្ងៃទី១១ ខែមេសា នៅលើស្រ្តីជនជាតិវៀតណាម និងស្វាមី។
ចាប់តាំងពីថ្ងៃផ្ទុះដំបូង រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ករណីឆ្លង COVID-19 សរុបមានចំនួន ១២២ករណី រាប់ទាំងអ្នកជាសះស្បើយ និងកំពុងសម្រាកព្យាបាល។ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ១១០នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ និងគ្មានអ្នកស្លាប់ទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ