ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទះឃើញសត្វមូសធំជាងគេក្នុងលោក ធំជាងបាតដៃទៅទៀត

    BY Khmernote Media April 27, 2018
    ប្រទះឃើញសត្វមូសធំជាងគេក្នុងលោក ធំជាងបាតដៃទៅទៀត

    ប្រទេសចិន ៖ កាលពីពេលថ្មីនេះព័ត៌មានរបស់ចិនបានចុះផ្សាយករណីដែលកំពុងល្បីនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយ ទាក់ទងទៅនឹងសត្វមូសដែលធំជាងគេលើលោកត្រូវបានគេរកឃើញនៅក្នុងប្រទេសនេះ។ សត្វមូសដែលធំជាងគេនេះត្រូវប្រទះឃើញដោយអ្នកស្រាវជ្រាវសត្វល្អិតរបស់ចិនលោក Zhao Li ខណៈពេលដែលលោកកំពុងធ្វើការស្រាវជ្រាវនៅលើភ្នំក្នុងខេត្តស៊ីឈួន ប្រទេ​សចិន។

    ក្នុងការសម្ភាសន៍លោក Zhao Li មានប្រសាសន៍ថា”សត្វមូសដ៏ធំបំផុតនេះមានអំបូរមកពីពពួកសត្វមូស Holorusia Mikado ដែលភាគច្រើនគេឃើញមាននៅប្រទេសជប៉ុន។ សត្វមូសដែលលោកអះអាងថាធំបំផុតនេះមានប្រវែងដល់ទៅជាង ១១.១៥សង់ទីម៉ែត្រ ដែលវាធំជាងមូសធម្មតា១០ដងឯណោះ។ Holorusia Mikado វាត្រូវបានគេទទួលស្គាល់ថាជាអំបូរមូសដែលធំៗដែលមានជើងវែងៗ សត្វមូសប្រភេទ Holorusia Mikado នេះជាធម្មតាមានប្រវែង៨សង់ទីម៉ែត្រ៕

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay