ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការកម្ចាត់ស្បែកក្រិនចេញពីប្រអប់ជើង

    BY Khmernote Media April 27, 2018
    វិធីបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការកម្ចាត់ស្បែកក្រិនចេញពីប្រអប់ជើង

    ស្បែកក្រិនជាបញ្ហាគួរឲ្យរំខាន កាត់បន្ថយសម្រស់ និងករណីខ្លះវាបង្កឲ្យមានការឈឺចាប់ថែមទៀត។ ភាគច្រើនស្បែកក្រិន គឺកើតឡើងនៅត្រង់បាតជើង និងកែងជើង។ ទោះជាយ៉ាងណាក៏ដោយ មិនចាំបាច់បារម្ភពេកឡើយ ក៏ព្រោះបញ្ហានេះ គឺងាយស្រួលនឹងដោះស្រាយណាស់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែសាកល្បងអនុវត្តន៍តាមវិធីសាស្ត្រងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់ស្បែកដែលក្រិនមួយចំនួនខាងក្រោមនេះ ៖

    ១. ថ្នាំអាស្ពេរ៊ីន និងក្រូចឆ្មារ ៖ គ្រឿងផ្សំដែលត្រូវការ គឺ អាស្ពេរ៊ីន ៧ គ្រាប់ និងទឹកក្រូចឆ្មារ ១ ផ្លែ (ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង)។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវបុក ឬកិនកំទេចអាស្ពេរ៊ីនឲ្យម៉ត់សិន រួចចាក់ទឹកក្រូចឆ្មារចូល ហើយកូរលាយឲ្យសព្វប្រែជាល្បាយខាប់ៗ។ អ្នកអាចបន្ថែមទឹកធម្មតាចូរបន្តិច ប្រសិនបើខាប់ពេក។ ដំណាក់កាលបន្តមកទៀត គឺអ្នកត្រូវលាងសម្អាត និងជូតស្បែកដែលក្រិនឲ្យស្ងួត សឹមលាបល្បាយដែលលាយរួចពីលើ ហើយយកផ្លាស្ទិកមករុំទុកចោលសម្រាប់រយៈពេល ២០ នាទី បន្ទាប់មកប្រើទឹកក្ដៅលាងសម្អាតល្បាយចេញ រួចយកថ្មខាត់មកដុសខាត់ថ្នមៗលើស្បែកក្រិននោះជាការស្រេច។

    ២. ខ្ទឹមបារាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ខ្ទឹមបារាំងជា ២ រួចយកម្ខាងមកដុសលើស្បេកដែលក្រិន បន្ទាប់មកពាក់ស្រោមជើងឲ្យជិត និងទុកចោលបែបនេះសម្រាប់រយៈពេល ១ យប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់។ អនុវត្តន៍ឲ្យបានជារៀងរាល់យប់សម្រាប់រយៈពេលពេញ ១ សប្តាហ៍។

    ៣. ទឹកខ្ទឹមស ៖ គ្រឿងផ្សំដែលត្រូវការ គឺ ខ្ទឹមស ១ កំពឹស និងប្រេងអូលីវ ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវកាត់ខ្ទឹមជា ២ និងកិនឲ្យម៉ត់ រួចបន្ថែមប្រេងអូលីវចូល ហើយកូរលាយរហូតប្រែជាល្បាយខាប់ៗ។ លាបល្បាយទៅលើស្បែកដែលក្រិន និងប្រើក្រណាត់ស្អាតមួយមករុំ ហើយពាក់ស្រោមជើងពីលើ ១ ជាន់ទៀត។ ទុកចោលបែបនេះសម្រាប់រយៈពេលពេញ ១ យប់ ដោយលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបានជារៀងរាល់យប់សម្រាប់រយៈពេលពេញ ១ សប្តាហ៍។

    ៤. ផ្លែប៉េងប៉ោះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងប៉ោះ ១ ផ្លែ ឲ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបវាទៅលើស្បែកដែលក្រិន ហើយយកក្រណាត់ស្អាតមករ៊ំ និងទុកចោលសម្រាប់រយៈពេល ១ យប់។ លាងសម្អាតចេញជាមួយនឹងទឹកធម្មតានៅព្រឹកបន្ទាប់។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបានជារៀងរាល់យប់សម្រាប់រយៈពេល ១ សប្តាហ៍៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay