ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្រោយពីប្រើមួកសុវត្ថិភាពនិងញញួរ វាយប្រហារលើរថយន្តរបស់ស្រ្តីមានផ្ទៃពោះ៥ខែ

    BY Khmernote Media April 27, 2018
    បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្រោយពីប្រើមួកសុវត្ថិភាពនិងញញួរ វាយប្រហារលើរថយន្តរបស់ស្រ្តីមានផ្ទៃពោះ៥ខែ

    បរទេស ៖ ទោះបីជាខឹងយ៉ាងណាក៏ដោយតែការប្រើប្រាស់ហឹង្សាទៅលើអ្នកដទៃរឺទ្រព្យសម្បត្តិរបស់គេវានៅតែជារឿងដែលមិនត្រឹមត្រូវ។ តាមប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីមួយ ដែលបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពេលគេបានវាយបំផ្ញាញរថយន្ត​​​​​​​​​​​របស់ស្រ្តីម្នាក់ផ្ទៃពោះម្នាក់។ ហេតុការណ៍នេះបានកើតឡើតងនៅកាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ម្ចាស់រថយន្តដែលរងការខូចខាតត្រូវគេស្គាល់ថាជាស្រ្តីមានផ្ទៃពោះវ័យ២៧ឆ្នាំ។


    តាមប្រភពបានអោយដឹងថាស្រ្តីរងគ្រោះបានដឹកប្អូនស្រីរបស់ខ្លួនមកដាក់នៅកន្លែងធ្វើការ នាងបានបត់រថយន្តអែបទៅស្តាំ។ ស្រប់ពេលនោះដែលម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿន ជិះមកបុកត្រូវកន្ទុយខាងឆ្វេងនៃរថយន្តរបស់នាង។ នៅពេលដែលនាងនិយាយថាចង់ប្តឹងប៉ូលិស បុរសម្នាក់ចាប់ផ្តើមខឹងហើយវាយប្រហា​រទៅលើរថយន្តស្រ្តីរងគ្រោះដោយមួកសុវត្ថុភាពនិងញញួរ នាងបានទាក់ទងទៅសុំជំនួយ​ពីប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់នេះ ហើយបានពិនិត្យឃើញសារធាតុញៀននៅក្នុងខ្លួនរបស់គេទៀត៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay