ជំនួបប្រវត្តិសាស្ត្ររបស់កូរ៉េទាំង២ មានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលនៅក្បែរ គីម ជុងអ៊ុន រហូត តើស្ត្រីរូបនោះត្រូវជាអ្វីនឹងមេដឹកនាំកូរ៉េខាងជើង?
ជំនួបជាប្រវត្តិសាស្ត្ររវាងប្រមុខដឹករបស់កូរ៉េទាំងពីរបានក្លាយទៅជាប្រធានបទក្តៅ ចំពោះក្រុមអ្នកសារព័ត៌មានជុំវិញពិភពលោក។ ក្រៅតែពីខ្លឹមសាររួមនៃកិច្ចប្រជុំនេះក្រុមអ្នកសារព័ត៌មានបានចាប់អារម្មណ៍ទៅលើប្រធានបទផ្សេងៗជាច្រើនទៀត តួរយ៉ាងសារព័ត៌មាន Dailymail បានធ្វើការចាប់អារម្មណ៍ជាពិសេសមួយចំពោះវត្តមានរបស់ស្ត្រីម្នាក់ ដែលបានបង្ហាញខ្លួនអង្គុយក្នុងតុចរចាជាមួយនឹងប្រមុខដឹកនាំកូរ៉េទាំងពីរដែរ។ តើស្ត្រីរូបនោះជានរណា?
ស្រ្តីវ័យតែម្នាក់ដែលមានវត្តមានក្នុងតុចរចារវាងភាគីកូរ៉េទាំងពីររូបនេះមានឈ្មោះថា គីម យូជុង អាយុ៣០ឆ្នាំ ជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន ហើយគាត់មានតួនាទីជាមេបញ្ជាការបុគ្គលិកទទួលបន្ទុកពិគ្រោះយោបល់លើគោលនយោបាន និងស៊ើបការណ៍សម្ងាត់។ គាត់ជាមនុស្ស ដែលមានអំណាច និងឥទ្ធិពលម្នាក់នៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង។
គាត់ជាមនុស្សសំខាន់ម្នាក់ក្នុងការបង្កើតឲ្យមានកិច្ចពិភាក្សារវាងកូរ៉េទាំង២កាលពីអំឡុងពេលព្រឹក្តិការណ៍កីឡាអូឡាំពិតរដូវរងារកន្លងទៅនេះ។ ហើយភាពជោគជ័យក្នុងកិច្ចពិភាក្សាលើកទីមួយនោះហើយ ដែលបានជំរុញឲ្យកូរ៉េទាំងពីរឈានដល់ដំណាក់យល់ព្រមបង្កើតកិច្ចប្រជុំសន្តិភាពនេះឡើង៕
ប្រភព៖ dailymail







