អូស្ដ្រាលីបញ្ចេញ App ទូរស័ព្ទទុកតាមដានវីរុសកូវីដ-១៩ ដែលអាចជូនដំណឹងអ្នកប្រើថាពួកគេបានជួបជាមួយអ្នកឆ្លងវីរុស
- BY
- autoadmin
- April 27, 2020
អូស្រ្តាលីបានបង្កើតកម្មវិធីតាមដានវីរុស COVID-19 មួយកាលពីថ្ងៃអាទិត្យ ដោយទាញយកការទាដោនឡូតចំនួន ១ លានដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កម្មវិធីនោះមានឈ្មោះថា COVIDSafe ដែលក្នុងនោះមានមុខងារ «ចាប់ដៃឌីជីថល» ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅពេលបានជួបគ្នាក្នុងចម្ងាយ ៥ ហ្វីត (១.៥ម៉ែត្រ) អាចចាប់ដៃគ្នាតាមរយៈ App នេះ ហើយវានឹងជូនដំណឹងមកអ្នកប្រើប្រាស់ ប្រសិនបើពួកគេជួបជាមួយអ្នកឆ្លងវីរុស COVID-19 យូរជាង ១៥នាទី។

កម្មវិធី COVIDSafe នេះមានមូលដ្ឋានលើ software របស់ក្រុមហ៊ុនសាំងហ្គាពួរ TraceTogether។ វាប្រើ Bluetooth និងរក្សាទុកទិន្នន័យទំនាក់ទំនងរបស់អ្នកប្រើប្រាស់ ហើយបន្ទាប់ពីអ្នកប្រើប្រាស់លុបកម្មវិធីពីឧបករណ៍ចល័តរបស់ពួកគេ ទិន្នន័យទាំងនោះនឹងលុបចេញវិញក្នុងរយៈពេល ២១ថ្ងៃ។ រដ្ឋាភិបាលអូស្ដ្រាលីក៏បានបញ្ជាក់ដែរថា ពួកគេមិនប្រមូលទិន្នន័យអ្នកប្រើប្រាស់ណា ដែលមិនយល់ព្រមចែកចាយទិន្នន័យផ្ទាល់ខ្លួននោះទេ ពោលគឺទាល់តែមានការយល់ព្រមពីអ្នកប្រើប្រាស់។ ម៉្យាងទៀតមានតែក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចចូលទៅកាន់ទិន្នន័យអ្នកប្រើប្រាស់កម្មវិធីនេះបាន៕


The #COVIDSafe app helps slow the spread of #COVID19. Having confidence we can find & contain outbreaks quickly means govts can ease restrictions while still keeping Australians safe. Downloading the app helps protect you, your family & friends. More info: https://t.co/ePN7dURoyH pic.twitter.com/3mjcUipthX
— Australian Government Department of Health (@healthgovau) April 26, 2020
អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






