ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុស៧ឆ្នាំជន្លលេងជាមួយបុរសម្នាក់ ចុងក្រោយត្រូវគេវាយធ្វើបាបស្ទើរស្លាប់ស្ទើររស់

    BY Khmernote Media April 28, 2018
    ក្មេងប្រុស៧ឆ្នាំជន្លលេងជាមួយបុរសម្នាក់ ចុងក្រោយត្រូវគេវាយធ្វើបាបស្ទើរស្លាប់ស្ទើររស់

    បរទេស ៖ យើងដឹងហើយថាក្មេងៗចូលចិត្តលេងច្រើនដោយមិនបានដឹងថាអ្វីត្រូវអ្វីខុសនោះទេ បែរនេះហើយយើងជាមនុស្សចាស់គួរប្រាប់ជាជាងការសម្លុតរឺប្រើង្សាលើពួកគេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសវ៍័យ២១ឆ្នាំបានវាយក្មេងប្រុស៧ឆ្នាំម្នាក់ស្ទើរស្លាប់ ក្រោយពីក្មេងម្នាក់នេះជើងគេទៅជន្លធាក់គេ។ ហេតុការណ៍អាក្រក់នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញនេះ នៅលើរថយន្តក្រុងសាធារណៈមួយ។


    តាមវីដេអូមួយដែលគេថតបានបង្ហាញថាដំបូងក្មេងតូចនោះបានឈរតោងបង្គោលរថយន្តក្រុង គេព្យាយាមយកជើងរបស់គេធាក់លេងទៅលើដៃរបស់បុរសម្នាក់នោះ។ ក្រោយបន្តិចបុរសនោះក៏ស្ទុះទៅទាញក្មេងនោះបោកផ្តួលទៅលើផ្លូវដើរលើរថយន្តក្រុង ហើយប្រើជើងធាក់យ៉ាដំណំទៅលើក្បាលរបស់ក្មេងប្រុសរងគ្រោះ។ អ្នកដំណើររួមទាំងតៃកុងរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញបែបនេះ។ គេបានឃាត់និងបានទាក់ទងទៅមន្ត្រីប៉ូលិសអោយមកដោះស្រាយលើករណីនេះ ប៉ូលិសបានឃាត់ខ្លួនបុរសដៃដល់នៅលើរថយន្តក្រុងនេះតែម្តង។ តាមប្រភពបានប្រាប់ថាក្មេងប្រុសរងគ្រោះនោះត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ៕



    អត្ថបទ ៖ Mali
    ប្រភព ៖ new.qq

    Share This Post:
    MPO4D jitutoto mpo4d Mpoplay