សុភាពនារីដែលនៅលីវ មកពីមូលហេតុធំៗទាំង៥នេះ
នរណាម្នាក់ក៏ចង់បានស្នេហាពិតដែរ ប៉ុន្ដែយ៉ាងណាក៏អាស្រ័យទៅលើចារឹកលក្ខណៈផងដោយមាននារីខ្លះមិនទាន់មានដៃគូដោយសារតែរូបនាងរងចាំមនុស្សម្នាក់ដែលល្អឥតខ្ចោះ, រឺមកពីរូបនាងធ្លាប់ខូចចិត្តពីមុនមក និងមានអារម្មណ៍ថាខ្លាចនៅក្នុងការបង្កើតស្នេហាថ្មី។ ខាងក្រោមនេះគឺជាមូលហេតុទាំង ៥ដែលនារីសុខចិត្តនៅលីវមិនរកដៃគូ៖
១. ការរើសច្រើនពេក៖ នារីគ្រប់តែងតែស្រមៃចង់បានបុរសដែលល្អមានគ្រប់សព្វ និងមានមុខមាត់ស្អាតដែលនេះគឺជាការស្រមៃដ៏ខ្ពស់ ដោយអ្នកគួរតែមើលបុរសណាដែលសមរម្យសម្រាប់អ្នក មិនមែនចាំតែបុរសដែលល្អឥតខ្ចោះនោះទេ
២. ការអៀនខ្មាស់៖ នារីៗតែងតែមានការអៀនខ្មាស់នៅក្នុងការចាប់ផ្ដើមសន្ទនាជាមួយនឹងបុរសដែលរូបនាងពេញចិត្ត ការស្រលាញ់មិនមែនជាការអៀនខ្មាស់នោះទេអ្នកត្រូវតែមានចិត្តក្លាហានបញ្ចេញនូវអារម្មណ៍ពិតរបស់ខ្លួន មិនដូចនេះទេអ្នកនិងក្លាយទៅជាមនុស្សម្នាក់ដែលរស់នៅឯកកាម្នាក់ឯង

៣. ការដែលមានជម្រើសច្រើនពេក៖ នៅពេលអ្នកជាមនុស្សស្រីដែលទទួលបានការចាប់អារម្មណ៍ពីបុរសច្រើន នោះអ្នកនឹងមានការស្រពេចស្រពិលមិនដឹងថាត្រូវជ្រើសរើសបុរសណាម្នាក់ទើបល្អសម្រាប់ខ្លួន។ អ្នកគួរតែបញ្ឈប់ទង្វើបែបនេះហើយដាក់ចិត្តស្វែងយល់ចិត្តទៅលើបុរសណាម្នាក់ដែលអ្នកគិតថាពិសេសជាងគេ និងបុរសម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាពក៏ដូចជាកក់ក្ដៅបំផុត
៤. ការចូលចិត្តសម្ងំស្ងៀមនៅក្នុងបន្ទប់៖ អ្នកគួរតែចេញដើរលេងនៅខាងក្រៅជាមួយនឹងមិត្តភក្ដិខ្លះដើម្បីទទួលយកនូវអ្វីដែលថ្មី ជាពិសេសបានស្គាល់មនុស្សច្រើនដែលធ្វើឲ្យអ្នកមានការប្រាស័យទាក់ទងបានល្អជាមួយមនុស្សជុំវិញខ្លួន

៥. ការរស់នៅក្នុងពិភពផ្ទាល់ខ្លួន៖ នេះជាអ្វីដែលនារីតែងតែនិយាយ ដោយរូបនាងចូលចិត្តធ្វើអ្វីដោយខ្លួនឯងមិនចូលចិត្តឲ្យនរណាម្នាក់មកចូលនៅក្នុងពិភពផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្ដែអ្នកយល់ខុសហើយអ្នកគួរតែរៀនបើកចិត្តទទួលយកនរណាម្នាក់នៅក្នុងជីវិត ហើយពេលនោះអ្នកនឹងលែងចង់រស់នៅម្នាក់តទៅទៀតហើយ៕
អត្ថបទ៖ Sai
ប្រភព៖mthai