ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរតែអាន! រោគសញ្ញាទូទៅបំផុតមួយចំនួននេះនឹងលេចឡើង ប្រសិនបើអ្នកកំពុងទទួលរងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត 

    BY Khmernote Media April 28, 2018
    គួរតែអាន! រោគសញ្ញាទូទៅបំផុតមួយចំនួននេះនឹងលេចឡើង ប្រសិនបើអ្នកកំពុងទទួលរងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត 

    ក្រពេញទីរ៉ូអ៊ិត គឺមានរូបរាងដូចទៅនឹងសត្វមេអំបៅ ហើយស្ថិតនៅត្រង់ផ្នែកខាងមុខនៃដើមក។ ក្រពេញនេះទទួលខុសត្រូវសម្រាប់ការផលិត និងបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតទៅក្នុងចរន្តប្រព័ន្ធឈាម។ តាមពិតទៅ អ័រម៉ូនទីរ៉ូអ៊ីតក៏មានឥទ្ធិពលទៅលើមុខងារនៃខួរក្បាល ថ្លើម សាច់ដុំ និងផ្នែកផ្សេងៗជាច្រើនទៀតនៃរាងកាយផងដែរ។ ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (Hypothyroidism) គឺជាស្ថានភាពនៃជំងឺមួយដែលកើតឡើងនៅពេលក្រពេញទីរ៉ូអ៊ិតចុះខ្សោយដំណើរការខុសប្រក្រតីមិនអាចបង្កើត ឬផលិតអ័រម៉ូនទីរ៉ូអ៊ីតបានគ្រប់គ្រាន់។ ការព្យាបាលដោយកាំរស្មី និងជំងឺអូតូអ៊ុយមីនត្រូវបានគេចាត់ទុកថាជា កត្តាមួយក្នុងចំណោមកត្តាទូទៅបំផុតដទៃទៀតដែលបណ្ដាលឲ្យកើតជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។ ការឆ្លងមេរោគ ឬកង្វះអ៊ីយ៉ូតអាចធ្វើឲ្យក្រពេញទីរ៉ូអ៊ីតទទួលរងការរលាក។

    ក្នុងករណីតនេះរាងកាយមិនអាចផលិតអ៊ីយ៉ូដបានដោយខ្លួនឯងឡើយ ដូច្នេះវារឿងសំខាន់បំផុតក្នុងការទទួលទានអាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូដ។ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ការខ្សោយក្រពេញទីរ៉ូអ៊ីត អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗគំរាមកំហែងដល់អាយុជីវិតផងដែរដូចជា ភ្លឹក ឬសន្លប់បាត់ស្មារតីរយៈពេលយូរ ជំងឺបាក់ទឹកចិត្ត ឬខ្សោយបេះដូង ជាដើម។ ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតអាចត្រូវបានព្យាបាលដោយប្រើថ្នាំ ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញា និងធ្វើរោគវិនិច្ឆ័យជំងឺបានទាន់ពេល។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលនឹងលេចឡើង ប្រសិនបើក្រពេញទីរ៉ូអ៊ីតរបស់អ្នកចាប់ផ្ដើមដំណើរមិនប្រក្រតី ឬទទួលរងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ៖

    – សក់ប្រែជាស្ងួត
    – ការចងចាំចុះខ្សោយ
    – ឧស្សាហ៍ទល់លាមក
    – ស្បែកប្រែជាស្លេកស្លាំង ហើយគ្រើម
    – ឆាប់ខឹង និងធ្លាក់ទឹកចិត្ត
    – ចាញ់ភាពត្រជាក់
    – ឧស្សាហ៍ឈឺចាប់សាច់ដុំ និងរមួលក្រពើ
    – រដូវមកមិនទៀង
    – ខ្សោយអស់កម្លាំង ។

    គួរបញ្ជាក់ផងដែរ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជួបប្រទះនូវរោគសញ្ញានៃជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតដូចៗគ្នានោះទេ។ ដូច្នេះការទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញនៅពេលដែលរាងកាយកើតមានការផ្លាស់ប្ដូរមិនប្រក្រតីណាមួយ គឺជារឿងចាំបាច់ និងប្រសើរបំផុត៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay