ដើម្បីគូសចិញ្ចើមឲ្យស៊ីនឹងទម្រង់មុខអ្នកគួរតែអនុវត្តន៏នូវវិធីងាយៗទាំងនេះ
សុភាពនារីគ្រប់រូបតែងតែមានការពិបាកជាខ្លាំងនៅក្នុងការគូសចិញ្ចើមដោយខ្លួនឯងម្ដងៗ ដោយពួកគេមិនដឹងថាត្រូវធ្វើបែបណាដើម្បីគូសចេញមកឲ្យសមនិងទម្រង់ ក៏ដូចជាដើម្បីទទួលបានភាពស្រស់ស្អាត។ មុននឹងធ្វើការគូសចិញ្ចើមអ្នកគួរតែធ្វើការបែងចែកចិញ្ចើមរបស់អ្នកជា ៣ចំណុចជាមុនសិន។

ដោយចំណុចទី១ គឺគូសចេញពីចុងច្រមុះរបស់ទៅគល់ចិញ្ចើម, ចំណុចទី២ គឺគូសចេញពីចុងច្រមុះដូចគ្នាប៉ុន្ដែមកដល់ពាក់កណ្ដាលនៃចិញ្ចើមរបស់អ្នក ចំណែកចំណុចទី៣ គឺគូសចេញទីចុងច្រមុះ ទៅដល់ចុងនៃចិញ្ចើម។ នៅពេលដែលអ្នកដៅទាំង ៣ចំណុចបានហើយទើបអ្នកចាប់ផ្ដើមគូសពីចំណុចទី ១មកដ់ចំណុចទី៣ នោះអ្នកនឹងទទួលបានចិញ្ចើមមួយដ៏ស្រស់ស្អាត។ ហើយការគូសចិញ្ចើមនេះក៏អាស្រ័យទៅតាមរយៈទម្រង់មុខរបស់អ្នកផងដែរដោយ៖

១. នារីមានមុខពងក្រពើ៖ នារីដែលមានទម្រង់មុនបែបនេះគឺមានភាពស្រស់ស្អាតទៅហើយ ដើម្បីឲ្យកាន់តែស្រស់ស្អាតនារីគួរតែគូសចិញ្ចើមឲ្យមានរាងកែងបន្ដិចនោះពាក់កណ្ដាលចិញ្ចើម។

២. នារីដែលមានមុខមូល៖ នារីដែលមានទម្រង់មុខបែបនេះដើម្បីទទួលបានចិញ្ចើមស្អាតអ្នកមិនគួរគូសចិញ្ចើមកោង រឺក៏មូលនោះទេអ្នកគួរតែគូសរាងកាច់ចេញជាត្រីកោណបន្ដិចទើបស្រស់ស្អាត។

៣. នារីដែលមានមុខការ៉េ៖ នារីដែលមានទម្រង់បែបនេះគឺមានភាពស្រស់ស្អាតជាខ្លាំងដោយពុំចាំបាច់ធ្វើការតុបតតែងច្រើននោះទេត្រឹមតែ Make Up ស្រាលៗបែបធម្មជាតិដែលជាការពេញនិយមរបស់ពួកគេកូរ៉េជាការស្រេច ហើយចិញ្ចើមវិញអ្នកគួរតែគូសរាងមូលបន្ដិចកាន់តែមានភាពទាក់ទាញ។

៤. នារីដែលមានទម្រង់មុខដូចបេះដូង៖ អ្នកគួរតែគូសចិញ្ចើមឲ្យរាងកោងខ្លាំងបន្ដិចនៅពាក់កណ្ដាលចិញ្ចើមដើម្បីឲ្យសមទៅនឹងទម្រង់មុខរបស់អ្នក។

៥. នារីដែលមានមុខវែង៖ អ្នកមិនគួរគូសចិញ្ចើមរបស់អ្នកឲ្យមានមុំខ្ពស់ពេកនោះទេ ត្រឹមគូសឲ្យកោងបន្ដិចនោះអ្នកនឹងទទួលបានចិញ្ចើមដ៏ស្រស់ស្អាតហើយថែមទាំងជួយមិនធ្វើឲ្យឃើញមុខរបស់អ្នកវែងខ្លាំងទៀតផង៕

អត្ថបទ៖ Sai
ប្រភព៖mthai