វិធីដ៏ងាយបំផុតក្នុងការប្រើប្រាស់ រមៀត ដើម្បីបំបាត់អាការៈឈឺបំពង់ក
រមៀត ត្រូវបានគេប្រើប្រាស់ជាឱសថបែបធម្មជាតិប្រយុទ្ធប្រឆាំងនឹងការរលាកអស់រយៈពេលច្រើនសតវត្សមកហើយ។ លើសពីនេះទៅទៀត រមៀត គឺមានផ្ទុកនូវសមាសធាតុសកម្ម curcumin ដែលប្រយុទ្ធប្រឆាំងទៅនឹងពពួកមេរោគបាក់តេរ៊ី រួមទាំងរោគផ្សិត។គ្រឿងទេសនេះក៏មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងមេរោគ និងព្យាបាលអាការៈឈឺបំពង់កដែលបណ្ដាលមកពីជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបក្នុងការប្រើប្រាស់រមៀតដើម្បីព្យាបាលអាការៈឈឺបំពង់ក ៖

– គ្រឿងផ្សំដែលត្រូវការ ៖ ម្ស៉ៅរមៀតធម្មជាតិ ១/២ ស្លាបព្រាកាហ្វេ អំបិល ១ ស្លាបព្រាបាយ និងទឹកក្ដៅឧណ្ហៗ ១ ពែង ឬកែវ។
– របៀបអនុវត្តន៍ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងចាក់ទឹកក្ដៅឧណ្ហចូលក្នុងដបមួយ បន្ទាប់មកសឹមបន្ថែមអំបិល និងម្ស៉ៅរមៀត។ កូរឲ្យសព្វ ហើយខ្ពុរមាត់ជាមួយនឹងទឹកល្បាយនេះនៅពេលព្រឹក។ អ្នកអាចខ្ពុរមាត់ជាមួយនឹងទឹករមៀតដែលលាយរួច ២ ដងក្នុងមួយថ្ងៃ។ម្ដងនៅពេលព្រឹក ហើយម្ដងទៀតនៅពេលល្ងាចជាទៀតទាត់ សម្រាប់រយៈពេលពី ២ ទៅ ៤ ថ្ងៃ។ កុំទទួលទានចំណីអាហារ ឬភេសជ្ជៈណាមួយឲ្យសោះសម្រាប់រយៈពេល ៣០ នាទី បន្ទាប់ពីខ្ពុររួច៕
អត្ថបទ ៖ Bee
ប្រភព ៖ Healthandhealthyliving