នារីដែលមិនចង់កាត់សក់ខ្លី គួរតែសាកល្បងនូវស្ទាយទាំង ៣នេះ
សុភាពនារីគ្រប់រូបមុននឹងសម្រេចចិត្តកាត់សក់អ្នកគួរតែគិតឲ្យច្បាស់ជាមុនសិន ព្រោះថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែកាត់មកសាកសមនឹងទម្រង់មុខទាំងអស់គ្នានោះទេ។ ខាងក្រោមនេះគឺជាម៉ូតសក់ទាំង ៣ដែលយើងណែនាំសុភាពនារីគ្រប់រូប ពេលដែលអ្នកឃើញហើយប្រាកដជាលែងចង់កាត់សក់ទៀតឡើយ៖

១. កាត់សក់សេះ៖ ស្ទាយបែបនេះគឺមានភាពទាក់ទាញជាខ្លាំង ដោយអ្នកបន្ថែមជាមួយនឹងវ៉ែនតាទៀតកាន់តែសាកសមបែបនារីអ៊ឺរ៉ុប។ ជាពិសេសអ្នកមិនចាំបាច់កាត់ខ្លីក៏ទទួលបានភាពស្រស់ស្អាតផងដែរ។

២. នារីដែលមានមុខធំ៖ អ្នកគួរតែសាកល្បងកាត់សក់ខាងមុននៅពាក់កណ្ដាលថ្ងាស ព្រោះវាជួយបិទបាំងមុខរបស់អ្នកនិងមិនធ្វើឲ្យឃើញថាមុខអ្នកស្រលះពេកពិសេសមើលមកឃើញមុខរបស់អ្នកស្ដើងជាមុន។

៣. នារីដែលមានសក់ស្ទើរវែងស្ទើរខ្លី៖ នារីគ្រប់រូបតែងតែគិតថាការមានសក់បែបនេះគឺជាការរំខានព្រោះវាធ្វើឲ្យចាក់ភ្នែកឈឺរញ៉េរញ៉ៃ ពេលនេះអ្នកមិនចាំបាច់បារម្ភរឿងនេះទៀតទេដោយអ្នកគ្រាន់តែសាកល្បងធ្វើនូវស្ទាយទាំងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាត ហើយឃើញមុខវែងស្អាតទៀតផង៕



អត្ថបទ៖ Sai
ប្រភព៖mthai