ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ណាស់ ! គ្រោងឆ្អឹងក្មេងជាង១៤០នាក់ត្រូវក្រុមអ្នកបុរាណវិទ្យារកឃើញ ការសម្លាប់រង្គាលនេះបណ្តាលមកពី…

    BY Khmernote Media April 30, 2018
    រន្ធត់ណាស់ ! គ្រោងឆ្អឹងក្មេងជាង១៤០នាក់ត្រូវក្រុមអ្នកបុរាណវិទ្យារកឃើញ ការសម្លាប់រង្គាលនេះបណ្តាលមកពី…

    បរទេស ៖ កាលពីសម័យបុរាណនៅពេលដែលមានគ្រោះធម្មជាតិម្តងៗមនុស្សតែងតែធ្វើការបែបន់អង្វករដល់អាទិទេព ប្រសិនបើធ្ងន់ធ្ងរគេមានដល់ការរៀបចំជាពិធីបូជាយញ្ញទៀតផង។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីពេលថ្មីនេះ ថាក្រុមអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងក្មេងរាប់រយនាក់នៅប្រទេស Peru ។


    ក្រុមអ្នកបុរាណវិទ្យាបានបញ្ជាក់ថាគ្រោងឆ្អឹងទាំងអស់នេះគឺសុទ្ធតែជាជនគ្រោះ​ដែលត្រូវបានគេយកមកសម្លាប់រង្គាលកាលពី៥៥០ឆ្នាំមុន។ ក្មេងៗប្រមាណជាជាង១៤០នាក់ដែលមានវ័យចាប់ពី៥ដល់១៤ឆ្នាំ ត្រូវបានគេយកមកសម្លាប់ ក្នុងពិធីបន់ស្រន់មួយបន្ទាប់មានគ្រោះធម្មជាតិកើតឡើងនៅក្នុងតំបន់នោះ។ តាមរយៈការពិសោធន៍គ្រោងឆ្អឹងនេះបានបង្ហាញថាជនរងគ្រោះភាគច្រើនរងរបួសចំទ្រូង និងបាក់ឆ្អឹងជំនី។ ក្មេងៗមុនពេលត្រូគេយកទៅក្នុងពិធីហើយសម្លាប់ ត្រូវបានគេលាបម៉្សៅពណ៌ក្រហមពេញទាំងខ្លួន៕
    អត្ថបទ ៖ Mali
    ប្រភព ៖  sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay