ការស្លៀកពាក់របស់អ្នកនឹងកាន់តែទទួលបានភាពល្អប្រសើរជារៀងរាល់ថ្ងៃ ជាមួយនឹងគន្លឹះងាយៗទាំងនេះ
គន្លឹះងាយៗមួយចំនួនខាងក្រោមនឹងជួយធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរចំណេញពេលវេលា ៖
១. ដើម្បីបំបាត់ស្នាមប្រឡាក់ចេញពីសម្ភារៈដែលធ្វើឡើងពីស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងទឹកធម្មតាជាមួយនឹងទឹកខ្មេះ បន្ទាប់មកដុសវាទៅលើស្នាមប្រឡាក់។

២. ដើម្បីបំបាត់ស្នាមប្រឡាក់ខ្លាញ់ ឬប្រេងចេញពីសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ម្ស៉ៅកូនក្មេងដើម្បីកម្ចាត់នូវរាល់ស្នាមប្រឡាក់ប្រភេទនេះ។

៣. ពង្រីកទំហំស្បែកជើង ៖ អ្នកអាចដោះស្រាយបញ្ហាស្បែកជើងចង្អៀតពិបាកពាក់បានយ៉ាងងាយ ដោយគ្រាន់តែចាក់ទឹកធម្មតា ១ពែង ចូលក្នុងថង់ដែលអាចរ៉ូតបានមួយ បន្ទាប់មកដាក់ស្បែកជើងត្រាំក្នុងនោះ ហើយយកទៅដាក់ក្នុងទូរទឹកករយៈពេល ១ យប់សឹមយកចេញមកវិញ។

៤. ប្រើប្រាស់ប្រដាប់កោរពុកមាត់ដើម្បីកម្ចាត់ព្រុយចេញពីសម្លៀកបំពាក់។

៥. វិធីការពារកុំឲ្យខោខូវប៊យចេញពណ៌ ឬប្រែជាស្លេក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមទឹកខ្មេះកន្លះកែវចូលក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ ដើម្បីបញ្ឈប់ខោខូវប៊យដែលមានពណ៌ដិតៗ កុំឲ្យហើរពណ៌ ឬចេញពណ៌នៅពេលបោកសម្អាត។

៦. របៀបដ៏ងាយដើម្បីអ៊ុតកអាវ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម៉ាស៊ីន ឬដង្កៀបគាបសក់ ដើម្បីគាបអ៊ុតកអាវ ផ្នែកជុំវិញឡេវ ឬជាយដៃអាវ និងសំពត់ជាការស្រេច។

៧. ការសម្អាតផ្នែកពណ៌សនៃស្បែកជើងប៉ាត់តា ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកសាប៊ូជាមួយនឹងម្ស៉ៅ Baking soda។ បន្ទាប់មកប្រើច្រាសដុសធ្មេញចាស់មួយជ្រលក់ទឹកល្បាយនេះដុសសម្អាតលើផ្នែកពណ៌សនៃស្បែកជើងជាការស្រេច។

៨. របៀបតម្រូវផ្នែកខាងក្រោមនៃខោខូវប៊យឲ្យស៊ីនៅពេលពាក់ស្បែកជើងកវែង ៖ អនុវត្តន៍តាមរូបភាពដែលបានបង្ហាញ។

៩. កម្ចាត់ស្នាមប្រឡាក់ញើសចេញពីសម្លៀកបំពាក់ ៖ លាយបញ្ចូលគ្នារវាង ទឹកក្រូចឆ្មារ និងម្ស៉ៅ Baking soda បន្ទាប់មក
ដុសសម្អាតកន្លែងដែលប្រឡាក់ជាមួយទឹកល្បាយនេះ។

១០. ដើម្បីបញ្ឈប់ ឬការពារកុំឲ្យរបូតរ៉ូតខោខូវប៊យ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកងចេញពីកូនសោរណាមួយមកដាក់ជាប់នឹងរ៉ូត ហើយថ្ពក់វាជាមួយឡេវខោជាការស្រេច។

១១. បំបាត់ ឬកាត់បន្ថយស្នាមជ្រួញលើអាវយឺត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកធម្មតាជាមួយនឹងសាប៊ូកូនក្មេង (ទឹក ១ លីត្រ សម្រាប់សាប៊ូ ១ ស្លាបព្រា)។ កូរលាយឲ្យសព្វ សឹមដាក់ត្រាំអាវក្នុងទឹកសាប៊ូនេះសម្រាប់រយៈពេលកន្លះម៉ោង។ ពូតច្របាច់ទឹកចេញពីអាវ ហើយដាក់អាវនៅចន្លោះកន្សែងពោះគោចំនួន ២ សម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកទាញសន្ធឹងអាវក្នុងទំហំទ្រង់ទ្រាយដើមរបស់វា រួចប្រើរបស់ធ្ងន់ណាមួយសង្កត់គែមអាវឲ្យជាប់ក្នុងសភាពបែបនេះ ហើយទុកចោលរហូតដល់ស្ងួតជាការស្រេច៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside