តែប៉ុណ្ណេះអស់មន្ទិលសង្ស័យជាមួយនឹង កំពូលស្មាតហ្វូនហ៊្សូមដល់ឋានព្រះច័ន្ទជំនាន់ទី2 HUAWEI P40Pro 5G តម្លៃ $899
- April 25, 2020
គ្រប់គ្នាធ្លាប់បានដឹងថា ស្មាតហ្វូន Huawei P40 5G P40 Pro 5G ល្បីខ្លាំងខាងថតរូបស្អាតស៊ីដាច់គេលំដាប់ពិភពលោក និងថតរូបហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 មិនចាំបាច់ត្រូវការជើងទម្រ រហូតដល់ឈ្នះពាន់រង្វាន់ផ្ទួនៗគ្នាពីស្ថាប័នអន្តរជាតិ រួមមាន TIPA World Awards 2020 និង DXOMARK។ ស្រាប់តែឥលូវ ទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុនហួវៃបានបង្ហាញនូវរូបព្រះច័ន្ទពេញវង់មួយសន្លឹកដែលផ្តិតដោយកំពូលស្មាតហ្វូន Huawei P40 Pro 5G ពិតជាស្រស់ស្អាតសឹងមិនគួរឲ្យជឿ។

ស្មាតហ្វូន5G HUAWEI P40 ស៊េរី ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតពី P30 ដែលល្បីល្បាញខ្លាំងផ្នែកថតរូប និងបច្ចេកវិទ្យាឈានមុខមួយគ្មានពីរ ជាមួយនឹងរូបរាងកាន់តែល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ទឹកប្រាក់ទឹកកក និងពណ៌សមុទ្រខៀវតំណាងឲ្យសន្តិភាព និង ពណ៌ពន្លឺមាស បំពាក់កាមេរ៉ាក្រោយ Lecia ដែលកាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រធំជាងគេចំណោមកំពូលស្មានហ្វូនទាំងអស់ ដែលសេនស័រទំហំរហូតដល់ជិតមួយអ៊ីញ (1/1.28’) ជាមួយនឹង កំរិតសាច់រូបម៉ត់ ច្បាស់ ទោះហ៊្សូមឆ្ងាយ (ភិកស៊ែលធំមហិមា 2.44μm) រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) និង ការចាប់រូបភាពបានច្រើនlayerក្នុងមួយរូប HUAWEI XD Fusion Engine (ISP & NPU) ផ្តល់នូវបទពិសោធន៍ថ្មីនៃការថតរូបវីដេអូ ទិដ្ឋភាព សកម្មភាពចលនារស់រវើក ទាំងយប់ទាំងថ្ងៃ មិនថានៅទីជិតឬក៏ឆ្ងាយដាច់កន្ទុយភ្នែក បានកាន់តែយ៉ាងច្បាស់ដិតស្អាតល្អ ត្រជាក់ភ្នែកគ្រប់ចំនុច។
HUAWEI P40 Pro 5G បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.54” f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP ប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្សូម ជាមួយនឹង 5x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 10x Hybrid Zoom 50x Digital Zoom និងរបស់ដែលនៅឆ្ងាយដាច់កន្ទុយភ្នែក ដូចជាឋានព្រះច័ន្ទជាដើម ដូច្នេះចម្ងាយលែងជាឧបសគ្គរារាំងនៃការថតរូបទៀតហើយ។

កាមេរ៉ាទី4 3D Depth សេនស័រកាមេរ៉ា សម្រាប់បង្កើតកម្រិតព្រាលលំដាប់អាជីព។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។
HUAWEI P40 5G បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 3គ្រាប់ កាមេរ៉ាមេ 50MP Ultra Vision និងសេនស័រសីតុណ្ហភាពពណ៌ចម្រុះ ជាមួយនឹងបច្ចេកវិទ្យាមុខងារចាប់ពន្លឺនិងផ្ទៃពណ៌រូបភាពបែបធម្មជាតិ (AI AWB Algorithm) ធើ្វឲ្យស្មាតហ្វូន HUAWEI P40 មានភាពល្អប្រសើរជាងគេរហូតដល់ទៅ 45% លើផ្នែកថតរូប Portrait ព្រោះញែកដាច់រវាងមនុស្ស និងបរិយាកាស បង្កើតបានជាទម្រង់មុខជាក់លាក់ រូបភាពមានលក្ខណៈភ្លឺច្បាស់ដិតស្អាត ពណ៌ស្បែកធម្មជាតិមិនថាយប់ឬថ្ងៃ។

កាមេរ៉ាទី2 ទំហំ 16MP សម្រាប់ថតប្លង់ទូលាយ (Ultra Wide Angle) អាចថតរូបទេសភាពបានកាន់តែទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡូនស្អាតបែបធម្មជាតិ និង អាចថតបានច្រើនគ្នាជាមួយនឹងទំហំរូបភាពកាន់តែធំ។ ជាពិសេសអ្នកប្រើប្រាស់អាចថតរូបបែប Macro ជាលក្ខណៈសិល្បៈបានជិតរហូតដល់ទៅ 2.5cm។ កាមេរ៉ាទី3 ទំហំ 8MP សម្រាប់ថតរូបហ្សូមដល់ឋានព្រះចន្ទជំនាន់ទី2 ដែល 3x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 5x Hybrid Zoom និង 30x Max Zoom សម្រាប់ផ្តិតយករូបឆ្ងាយដាច់កន្ទុយភ្នែក។ ត្រឡប់មកកាមេរ៉ាមុខវិញ HUAWEI P40 បំពាក់នូវកាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 32MP និងកាមេរ៉ា IR ធ្វើឲ្យការថតរូបស៊ែលហ្វីម្នាក់ឯង ឬជាក្រុម ច្បាស់ស្អាតគ្រប់ប្លង់ គ្រប់គ្នា ជាពិសេសបង្ហាញនូវសម្រស់លេចធ្លោបែបធម្មជាតិ ទាំងទម្រង់ចិញ្ចើម ច្រមុះមាត់ភ្នែកសក់ ពណ៌ស្បែកធម្មជាតិ មិនសក្បោះជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី។

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 ស៊េរី រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ Multi-screen collaboration អនុញ្ញាតឲ្យអ្នក Share Screen ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។

Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល 90ហឺត refresh rate មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Wireless HUAWEI SuperCharge 27វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB ចំណែកឯ P40 មានអេក្រង់លាត 6.1” FHD+ 2340 x 1080 ភីកស៊ែល មានថាមពលថ្ម 3800mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei SuperCharge 22.5វ៉ាត់ និង បច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Huawei SuperCharge Car Charger 22.5វ៉ាត់ ការពារទឹកនឹងធូរលី IP53 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរី 256GB។

HUAWEI P40 ស៊េរី ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា 7nm+ EUV និងកំណែរអាប់ដេតថ្មី CPU មានNPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់ ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់ wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។

ជារួម ស្មាតហ្វូន HUAWEI P40 Pro 5G $899 និង Huawei P40 5G តម្លៃ $669 និង គឺជាជម្រើសល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូបបែបកម្រិតអាជីព ហើយថែមទាំងងាយស្រួលដល់ម្ចាស់អាជីវកម្ម អ្នកជំនួញ ដែលមានហ្វេសប៊ុកផេក ក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយភ្ញៀវតាមរយៈការផ្ញើសារជាសម្លេងឆ្លើយតបទៅវិញទៅមក Creator Studio។ អតិថិជនដែលចាប់អារម្មណ៍អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/។





- Share This Post:






