ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យដើរដូចគ្នាជាមួយនឹងម៉ោងនៅក្នុងកូរ៉េខាងត្បូង

    BY Khmernote Media May 1, 2018
    កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យដើរដូចគ្នាជាមួយនឹងម៉ោងនៅក្នុងកូរ៉េខាងត្បូង

    ក្រោយពីជំនួបជាប្រវត្តិសាស្ត្ររបស់មេដឹកនាំកូរ៉េទាំង២ បានបញ្ចប់ទៅកិច្ចព្រមព្រៀង និងការកែសម្រួលក្នុងន័យវិជ្ជមាន ជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែរ។ តួរយ៉ាងប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យត្រូវគ្នាជាមួយនឹងម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។

    កន្លងមកម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង គឺដើរយឺតជាងម៉ោងនៅកូរ៉េខាងត្បូងកន្លះម៉ោង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ២០១៥ ទីក្រុងព្យុងយ៉ាងបានសម្រេច បន្ថយម៉ោងឲ្យដើរយឺតកន្លះម៉ោង ដើម្បីប្រារព្ធខួបគម្រប់ ៧០ ឆ្នាំ ​នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​ចេញ​ពី​ការត្រួតត្រា​របស់​ប្រទេស​ជប៉ុន​ក្រោយ​សម័យ​សង្រ្គាមលោក​លើកទី២ ខណៈដែលកូរ៉េខាងត្បូងក៏មានម៉ោងដូចនេះគ្នាជាមួយនឹងប្រទេសជប៉ុនដែរ។ យ៉ាងណាក្តី ចាប់ពីថ្ងៃទី ៥ ខែ ឧសភា ខាងមុខនេះ កូរ៉េទាំងពីរ នឹងមានម៉ោងដូចគ្នាវិញហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay