ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរម្នាក់បើកទ្វារអាសន្ន ដើម្បីស្រូបយកខ្យល់អាកាស ធ្វើឲ្យផ្អើលពេញយន្តហោះ

    BY Khmernote Media May 1, 2018
    អ្នកដំណើរម្នាក់បើកទ្វារអាសន្ន ដើម្បីស្រូបយកខ្យល់អាកាស ធ្វើឲ្យផ្អើលពេញយន្តហោះ

    ចិន៖ អ្នកដំណើរម្នាក់បានច្រលំបើកទ្វារអាសន្នរបស់យន្តហោះ ហើយបានបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញយន្តហោះ។ អ្នកដំណើររូបនេះមានឈ្មោះថា Chen អាយុ២៥​ឆ្នាំ រស់នៅក្នុងប្រទេសចិន ហើយព្រលានយន្តហោះដែលជាទីកន្លែងកើតហេតុនោះគឺព្រលានយន្តហោះ នៅក្នុងខេត្ត Sichuan ក្រុង Mianyang ។​

    បើតាមសន្តិសុខនៅក្នុងព្រលានយន្តហោះបានឲ្យដឹងថា ខណៈដែលយន្តហោះជិតនឹងធ្វើការហោះហើរទៅហើយ អ្នកដំណើរខាងលើស្រាប់តែមានបំណង់ចង់បើកបង្អួចយន្តហោះ ដើម្បីស្រូបយកខ្យល់ធម្មជាតិ ព្រោះតែក្តៅខ្លាំងពេក តែផ្ទុយទៅវិញគាត់បានទាញចំទ្វារសម្រាប់រត់ចេញមានអាសន្ន និងធ្វើទ្វារបូតមកទាំងផ្ទាំងតែម្តង។

    ក្រោយកើតហេតុ អ្នកដំណើរខាងលើអាចប្រឈមនឹងជាប់ទោស និងពិន័យជាប្រាក់ចំនួនផង ព្រោះថាការខូតខាតនេះបើគិតជាប្រាក់វិញគឺ ១១,០០០ដុល្លារបាត់ទៅហើយ នេះនៅមិនទាន់គិតទាំងការដែលគាត់បានធ្វើការហោះហើរត្រូវពន្យាពេលផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay