អន្តរជាតិ
សាហាវហួស! កូនកំលោះម្នាក់ត្រូវខ្មាន់បាញ់សម្លាប់ក្នុងរោងការ ខណៈកំពុងអង្គុយសំពះផ្ទឹម (មានវីដេអូ)
BY Khmernote Media
May 1, 2018
ឥណ្ឌា៖ កូនកំលោះម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងថ្ងៃរៀបការរបស់គាត់ ខណៈដែលគាត់កំពុងអង្គុយសំពះផ្ទឹមនៅចំកណ្តាល ក្រុមភ្ញៀវជាច្រើននាក់ដែលបានមកចូលរួមកម្មវិធី។ កូនកំលោះអភ័ព្វរូបនេះមានឈ្មោះថា Sunnil Verma អាយុ ២៥ ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
ក្នុងវីដេអូបានបង្ហាញថា កូនកំលោះបានអង្គុយនៅចំកណ្តាល ក្រុមភ្ញៀវជាច្រើននាក់ ហើយពេលនោះមានភ្ញៀវម្នាក់បានដកកាំភ្លើងមកបាញ់លើកូនកំលោះតែម្តង។ ភ្លាមៗក្រោយកើតហេតុ គេមិនបានចាប់អារម្មណ៍លើបុរសជាអ្នកបាញ់នោះទេ តែពេលគេបើកវីដេអូមើលទើបឃើញពីសកម្មភាពទាំងស្រុងរបស់ គាត់តែម្តង។
ពេលនេះគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានអំពើឃាតកម្មនេះកើតឡើងនៅឡើយទេ។ យ៉ាងណាក្តីបុរសជាឃាតកត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ ពេលនេះគេកំពុងរៀបចំបញ្ជូនរូបគាត់ទៅកាន់តុលាការដើម្បីធ្វើការសាកសួរ និងផ្តន្ទាទោស៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail