ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អីក៏ចៃដន្យម្លេះ! អ្នកថតរូបម្នាក់ថតបានរូបបក្សីដែលចាប់បានត្រីឆ្លាមមួយ ហើយក្នុងមាត់ត្រីឆ្លាមមួយនោះមានកូនត្រីមួយទៀត

    BY Khmernote Media May 1, 2018
    អីក៏ចៃដន្យម្លេះ! អ្នកថតរូបម្នាក់ថតបានរូបបក្សីដែលចាប់បានត្រីឆ្លាមមួយ ហើយក្នុងមាត់ត្រីឆ្លាមមួយនោះមានកូនត្រីមួយទៀត

    អ្នកថតរូបអាជីប ជំនាញផ្នែកធម្មជាតិមួយរូប ដែលមានទីតាំងនៅឯរដ្ឋ Florida គឺលោក Doc Jon បានធ្វើដំណើរតាមបណ្ដោយឆ្នេតសមុទ្រមួយកាលពីដើមខែមុននេះ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺលោកបានផលិតរូបភាពដ៏អស្ចារ្យ និងចៃដន្យបំផុតមួយក្នុងជីវិត នោះគឺសត្វបក្សីធំមួយកំពុងចាប់ត្រីឆ្លាមមួយក្នុងក្រញ៉ាំ ហើយក្នុងមាត់ត្រីឆ្លាមនោះគឺមានកូនត្រីមួយផ្សេងទៀត។

    តាមរយៈរូបភាព យើងអាចសន្មត់បានថា បក្សីធំនោះគឺជាសត្វស្ទាំងសមុទ្រ ដែលហោះហើរលើអាកាសសែនខ្ពស់។ ដំបូងឡើយលោក Doc Jon គ្រាន់តែចង់ផ្ដិតយករូបភាពសត្វបក្សីធម្មតាប៉ុណ្ណោះ តែអ្វីដែលមិនគួរឲ្យជឿ គឺពេលពង្រីករូបភាពនោះ លោកស្រាប់តែឃើញត្រីឆ្លាមមួយ ដែលមានកូនត្រីមួយទៀតនៅក្នុងមាត់។

    ស្របពេលជាមួយគ្នានេះ លោក Doc Jon បានបង្ហោះរូបភាពដែលថតបាននោះទៅលើបណ្ដាញសង្គម Facebook របស់ខ្លួនដោយសរសេរថា “នេះគឺជារូបភាពដ៏ល្អបំផុតមួយដែលខ្ញុំថតបាន ហើយនេះមិនមែន Photoshop ឡើយ។” គួរបញ្ជាក់ផងដែរថា រូបភាពដ៏អស្ចារ្យនេះ ត្រូវបានថតដោយកាមេរ៉ា Canon 6D ជាមួយនឹង lens Sigma 150-500mm គ្មានជើងទម្រឡើយ។

    Fu

    ប្រភព៖ petapixel

    Share This Post:
    MPO4D jitutoto mpo4d Mpoplay