អន្តរជាតិ
បុរសជនជាតិកូរ៉េបន្លំខ្លួនធ្វើជាស្រីចូលក្នុងហាងលក់សម្លៀកបំពាក់គេ ត្រូវម្ចាស់ហាងប្តឹងប៉ូលិសអោយចាប់
BY Khmernote Media
May 1, 2018
ប្រទេសកូរ៉េ ៖ ប៉ូលិសបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ដែលព្យាយាមចូលទៅលួចអ៊ីវ៉ាន់ក្នុងហាងទំនិញ ក្រោយពីបានឃើញសកម្មភាពនោះតាមរយៈកាមេរ៉ាសុវត្ថិភាព CCTV។ ក្រោយពីចាប់ខ្លួនបានទើបប៉ូលិសដឹងថាចោរដៃឆើតនេះជាមនុស្សប្រុសដែលបន្លំខ្លួនធ្វើជាមនុស្សស្រីសោះ។ ជនល្មើសម្នាក់នេះត្រូវប៉ូលិសធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅនេះ ប៉ូលិសគេបានត្រឹមតែ១០នាទីប៉ុណ្ណោះក្រោយពីម្ចាស់ហាងជូនដំណឹងទៅអោយ។

តាមរបាយការណ៍ប៉ូលិសបានអោយដឹងថាជនម្នាក់នេះបានធ្វើសកម្មភាពមិនតិចជាង ៤ដងនោះទេ ក្នុងរយៈពេចល២ខែចុងក្រោយនេះ។ គេតែងតែស្លៀករ៉ូបហើយបន្លំខ្លួនធ្វើជាមនុស្សស្រីគ្រប់ពេលធ្វើសកម្មភាពលួច ភាគច្រើនគេលួចសម្លៀកបំពាក់ម៉ាកល្បីរបស់ស្រីៗ។ យ៉ាងណាមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ដែលថាគេលួចសម្លៀកបំពាក់ទាំងអស់នោះយកទៅលក់យកប្រាក់រឺយ៉ាងណានោះ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook