ចិនដាក់ប្រើប្រាស់មួកដែលភ្ជាប់ជាមួយឧបករណ៍ស្កេនខួរក្បាល ដើម្បីតាមដានអារម្មណ៍របស់កម្មករ
ប្រទេសចិន ៖ តាមរយៈខ្សែភាពយន្តបែបវិទ្យាសាស្រ្តរបស់បរទេស អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញហើយនូវឧបរកណ៍ស្កេនខួរក្បាលដែលអាចដឹងពីអារម្មណ៍និងគំនិតរបស់មនុស្សបាន។ នាពេលថ្មីតាមប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ចិនបានដាក់ប្រើប្រាស់មួកដែលមានភ្ជាប់ជាមួយម៉ាស៊ីនស្កេនខួរក្បាលលើកម្មករ ដើម្បីស្វែងយល់ពីអារម្មណ៍របស់ពួកគេ។ ចិនបានក្លាយជាប្រទេសទីមួយ ដែលបានបើកអោយក្រុមហ៊ុនផ្សេងប្រើប្រាស់ឧបករណ៍ចាប់សញ្ញាខួរក្បាលនេះលើបុគ្គលិករបស់ខ្លួន។

ក្រុមហ៊ុន Zhejiang Electric Grid ប្រកាសថាខ្លួនបានកើតឡើងប្រាក់ចំណេញរជាង ៣១៥ លានដុល្លារ ចាប់តាំងពីបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះកាលពីឆ្នាំ ២០១៤ ។ ក្រុមហ៊ុន Ningbo Shenyang Logistics ប្រើវាដើម្បីហ្វឹកហាត់បុគ្គលិកថ្មីជាមួយនឹងកាសស្តាប់ត្រចៀក និងអះអាងថាបានបង្កើនប្រាក់ចំណេញបានចំនួន ២២ លានដុល្លារ។ អ្នកគ្រប់គ្រងក្រុមហ៊ុន Ningbo Shenyang Logistics បាននិយាយថា ការប្រើប្រាស់ឧបករណ៍មួយនេះអាចកាត់បន្ថយកំហុសឆ្គងការមិនយល់ពីគ្នារវាងបុគ្គលិក និង ក្រុមហ៊ុនបានច្រើន។ តាមប្រភពបានឧបករណ៍នេះត្រូវបានគេប្រើជាទូទៅទៅលើបុគ្គលិក និង កម្មករក្នុងប្រទេសចិនទៅហើយ។

បើទោះបីជាកាលពីមុនបុគ្គលិក រឺ កម្មករមានការភ័យខ្លាចអានគំនិតរបស់ខ្លួនអស់ក៏ដោយ។ យ៉ាងណាក៏នៅមានមតិជំទាស់ជាច្រើនផងដែរទាក់ទងទៅនឹងការប្រើប្រាស់ឧបករណ៍បែបនេះ ពួកគេមានការភ័យខ្លាចថាបើវិទ្យាសាស្រ្តកាន់តែរីកចម្រើនជាងនេះវាអាចមានផលអាក្រក់ខ្លាំងលើព័ត៌មានក្នុងខួរក្បាលនេះ។ វាក៏ជាការរំលោភបំពានមួយដែលទៅលើព័ត៌មានផ្ទាល់ខ្លួន នៅក្នុងខួរក្បាលរបស់គេ៕
អត្ថបទ ៖ Mali
ប្រភព ៖ dailydot