ពិធីករ សាយ រតនៈ និយាយថា លោកមិនទាន់ទទួលយកការសុំទោសពីវេជ្ជបណ្ឌិត ហ៊ាង រតនា បានឡើយ ដោយលើកឡើងថា សំណេរសុំទោសហាក់ដូចជាមិនទទួលស្គាល់កំហុសរបស់ខ្លួន
- May 13, 2020
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តញសង្គមហ្វេសប៊ុក ក្រោយពេលពិធីករល្បីឈ្មោះលោក សាយ រតនៈ បានលើកឡើងថា របស់លោកត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោកកើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។

ក្រោយកើតមានករណីនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាអ្នកចែកចាយរូបភាពនោះ ក៏បានសរសេរសំណេរសុំទោសនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរកាលពីម្សិលមិញនេះ ប៉ុន្តែសំណេរនោះត្រូវបានពិធីករ សាយ រតនៈ ថា លោកមិនទទួលយក ដោយសារតែសំណេរនោះហាក់ដូចនៅមិនទទួលស្គាល់កំហុសរបស់ខ្លួន។ លោក សាយ រតនៈ បានឲ្យដឹងដូច្នេះថា៖
“ខ្ញុំយល់ថាលោកគ្មានបំណងបង្ខូចកិត្តិយសខ្ញុំទេ តែលោកបានធ្វេីឲកិត្តិយសរបស់ខ្ញុំខូចរួចបាត់ទៅហេីយបន្ទាប់ពីការបង្ហោះរបស់លោក។ សំណេររបស់លោកនៅពេលនេះហាក់ដូចជានៅតែមិនទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វេីអោយប៉ះពាល់កិត្តិយសរបស់ខ្ញុំយ៉ាងខ្លាំង។ ចំណែកឯការសុំទោសក៏មិនទាន់មានលក្ខណៈសុំទោសជាសាធារណៈនៅឡេីយ។ កិត្តយសរបស់មនុស្សម្នាក់ៗគឺសំខាន់ខ្លាំងណាស់ មិនអាចចប់ទៅត្រឹមពាក្យប៉ុន្មានម៉ាត់ហ្នឹងទេ។ ខ្ញុំនៅមិនទាន់ទទួលយកការសុំទោសរបៀបនេះបានឡេីយ! #កំពុងពិភាក្សាជាមួយមេធាវី#”៕


- Share This Post:






