បច្ចេកវិទ្យា

ថតហើយ តែមិនដែលឃើញផ្តិតទុកម៉េច OPPO Reno3 អាចជួយបាន!

BY
Khmernote Media
May 13, 2020

រូបថត គឺជាអនុស្សាវរីយ៍មួយ ដែលមិនអាចបំភ្លេចបាននូវពេលវេលាមួយដ៏មានន័យ នូវការចងចាំមួយដែលល្អបំផុតសម្រាប់យើង ។ ពេលវេលាចេះតែដើរទៅមុខ ការចងចាំខ្លះក៏ត្រូវបានរសាត់តាមកាលវេលារបស់វា អ្នកខ្លះបានបន្សល់ទុកនូវស្លាកស្មាមអនុស្សារ ជាមួយមនុស្សជាទីស្រលាញ់ មិត្តភិក្ត ឬខ្លួនឯង ដែលជាវេលានៃការចងចាំមួយតាមរយៈរូបថត ។ មានដែលឆ្ងល់ឬអត់ថា ហេតុអ្វីបានជាចាស់ៗជំនាន់មុនបានបន្សល់ទុកនូវរូបថតអនុស្សាវរីយ៍ជាច្រើន? ជាពិសេសរូបពួកយើងកាលនៅក្មេង ឬសកម្មភាពផ្សេងៗ ដែលជំនាន់មុន ប្រើប្រាស់តែម៉ាស៊ីនថតរូបហ្វិលក្នុងការថតរូប ទោះលំបាកក្នុងការប្រតិបត្តិការ ដើម្បីផ្តិតបានរូបភាពមួយ គឺត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ ៥ថ្ងៃ ឬមួយសប្តាហ៍ បានឃើញរូបភាពទាំងនោះ ។ សម័យមុន គឺថាផ្តិតធំៗ ឬសន្លឹកតូចៗ មកដាក់តាំងនៅពេញជញ្ចាំងតែម្តង ដើម្បីទុកអោយកូនចៅជំនាន់ក្រោយមើល ។

ក្រឡេកមកដល់សម័យបច្ចុប្បន្ន សម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប និងងាយស្រួល គ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃ យើងអាចធ្វើរឿងជាច្រើនបានក្នុងពេលតែមួយ ជាពិសេសអ្នកដែលប្រើប្រាស់ស្មាតហ្វូនទំនើបៗទាន់សម័យ អ្វីដែលពួកគាត់ចង់បានពីស្មាតហ្វូនទាំងនោះ គឺកាមេរ៉ាថតស្អាត ជាពិសេសកាមេរ៉ាស៊ែលហ្វីតែម្តង! សង្កេតឃើញថា អ្នកដែលចូលចិត្តថតរូបខ្លួនឯង ឬហៅបានថាស៊ែលហ្វី តែងចង់បានកាមេរ៉ាមុខដែលមានទំហំធំ និងច្បាស់ស្អាតល្អ ស៊ែលហ្វីកប់ៗ ទុកជាអនុស្សាវរីយ៍ ។ ក្នុងនោះផងដែរ ជាមួយស្មាតហ្វូត OPPO Reno3 កាមេរ៉ាមុខ 44MP ស៊ែលហ្វីទំហំយក្ស ធំជាងគេ មិនថាយប់ មិនថាថ្ងៃ ច្បាស់គ្រប់បុស្តិ៍ហ៎្មង ។

ថតស៊ែលហ្វីឡើងពេញទូរស័ព្ទ ចុះធ្លាប់គិតថាផ្តិតរូបខ្លះទុកមើលដែរអត់? អ្នកខ្លះថតរូបស៊ែលហ្វីហើយ មិនដែលបានផ្តិតចេញមកជារូបថតសន្លឹកទេ តែងទុកតែនៅក្នុងទូរស័ព្ទ ហើយអ្នកខ្លះទៀត ដោយគិតថាពិបាក មិនដឹងផ្តិតមកហ្នឹងច្បាស់អត់ រូបខ្លះនៅក្នុងទូរស័ព្ទគឺច្បាស់ស្អាតណាស់ ប៉ុន្តែបើនិយាយអំពីគុណភាពវិញ ពេលផ្តិតមកបានដឹងថា គុណភាពកាមេរ៉ាហ្នឹងល្អ ឬមិនល្អ ព្រោះកាមេរ៉ាល្អ មានទំហំមេហ្គាភិសែលធំ មិនប្រាកថាផលិតរូបភាពមកបានល្អឡើយ តែសម្រាប់ OPPO Reno 3 កាមេរ៉ាស៊ែលហ្វី 44MP ទំហំធំជាងគេ បើនិយាយអំពីរូបភាពវិញ ផ្តិតមកទំហំធំ គឺច្បាស់ៗដិតៗគ្រប់ចំណុចតែម្តង ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា នឹងធ្វើការផ្តិតរូបស៊ែលហ្វីដោយមិនគិតថ្លៃ ជូនអតិថិជន Reno3 គ្រាន់តែថតរូបស៊ែលហ្វីទំហំ 44MP ដើម្បីជាកាដូអនុស្សាវរីយ៍ជូនដល់អថិជនខ្លួន ដែលបានគាំទ្រ OPPO Reno 3 យ៉ាងភ្លូកទឹកភ្លូកដី និងជាសក្ខីភាព ក្នុងការបញ្ចាក់ថា គុណភាពនៃរូបភាពដែលចេញពីកាមេរ៉ាស៊ែលហ្វីរបស់ OPPO Reno 3 គឺច្បាស់ ស្អាត ល្អ ដិត យ៉ាងពិតប្រាកដមែន មិនមែនចេះតែធ្វើការផ្សាយពាណិជ្ជកម្ម !

តោះហ្វេនៗ OPPO Reno 3 ឳកាសយើងហើយ ផ្តិតរូបដាក់តាំងផ្ទះម្តង ឬជូនមនុស្សជាទីស្រលាញ់ កុំអោយភ្លេចមុខយើង!
#គន្លឹះងាយៗដើម្បីថតរូបខ្លួនឯងផ្តិតស្អាតដូចតារាជាមួយ Reno3
• ជំហានទី1: បើកកាមេរ៉ាមុខ
• ជំហានទី2: ចុចលើត្រេ3 ខាងស្តាំនៃផ្នែកខាងលើ
• ជំហានទី3: ចុចលើចំណុច 44MP
#វិធីចូលរួម
• ថតរូបស៊ែលហ្វីលើទូរស័ព្ទ Reno3 ហើយផុសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន
• បន្ទាប់មកអញ្ជើញមកកាន់បណ្តាហាងដែលមានបុគ្គលិក OPPO ហើយផ្តល់ជូននូវរូបភាពដែលអ្នកចង់ផ្តិត ជាការស្រេច ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 31 ឧសភា ឆ្នាំ 2020
• ព័ត៌មានលម្អិតអាចតាមដានហេ្វសប៊ុកផ្លូវការ OPPO https://www.facebook.com/OPPOCAMBODIA/
ឃើញអត់! OPPO តែងតែយកចិត្តទុកដាក់ចំពោះលោកអ្នកដែលជាប្រិយមិត្តគាំទ្រ រិះរកវិធីគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូនអតិថិជនខ្លួន នូវអ្វីដែលល្អ និងមានអត្ថន័យក្នុងជីវិត ។ សម្រាប់ OPPO Reno3 មានកាមេរ៉ាមុខទំហំធំជាងគេរហូតដល់ 44MP តម្លៃត្រឹមតែ $359 ចំណែក Reno3 Pro មានកាមេរ៉ាភ្លោះទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599។ ម៉ូដែលទាំងពីរនេះ មិនត្រឹមតែមានកាមេរ៉ាធំ 44MP ប៉ុណ្ណោះទេ ថែមទាំងបានបំពាក់នូវមុខងារពិសេសមួយទៀតគឺ Ultra-Night Selfie ដូច្នេះលែងពិបាកក្នុងការថតស៊ែលហ្វីរឹតតែឥតខ្ចោះ (Ultimate Perfect Selfie) ពិសេសនៅទីងងឹត ថតច្បាស់គ្រប់បុស្ត៍ ដោយមិនខ្មៅ មិនព្រាល ពិសេសរួមជាមួយនឹងគុណភាពល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរ ពិសេសប្រើប្រាស់បានធម្មតានិងរលូនរាល់គ្រប់សេវាកម្ម Google និង Play Store ងាយៗ ថែមទាំងធានា ក្នុងរយៈពេល 1 ឆ្នាំ សេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងនៅទូទាំងប្រទេស កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន។

Share This Post: