ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស៊យហួស! បុរសម្នាក់ធ្លាក់ពីលើស្ពានជុងឬស្សីបុកស្ទើរធ្លាយគូទ

    BY Khmernote Media May 2, 2018
    ស៊យហួស! បុរសម្នាក់ធ្លាក់ពីលើស្ពានជុងឬស្សីបុកស្ទើរធ្លាយគូទ

    ចិន៖ គ្រោះថ្នាក់មិ​នគួរឲ្យជឿមួយបានកើតឡើងចំពោះបុរសម្នាក់ បន្ទាប់ពីគាត់បានធ្លាក់ពីលើស្ពាន ហើយជុងឬស្សីមួយដើមបានបុកធ្លាយចូលរន្ធគូទគាត់យ៉ាងជ្រៅតែម្តង។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់ឲ្យដឹងថា គាត់រស់នៅក្នុងខេត្ត Sichuan ក្រុង Suining ប្រទេសចិន។

    បើតាមសំដីរបស់មិត្តភក្តិបុរសជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុពួកគេបាននាំគ្នាទៅអង្គុយ​លេងនៅលើស្ពានមួយក្នុងភូមិ ហើយដោយមិនបានប្រុងប្រយ័ត្នបុរសជនរងគ្រោះបានធ្លាក់ចេញពីបង្កាន់ដៃស្ពានចុះទៅក្រោម ហើយពេលនោះក៏មានឬស្សីមួយដើមបុកធ្លាយចូលរន្ធគូទតែម្តង។ ពេលនេះជនរងគ្រោះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយគេមិនទាន់ដឹងស្ថានភាពចុងក្រោយរបស់គាត់យ៉ាងណានៅឡើយទេ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay