ប្រយ័ត្ន! ឧបករណ៍សាកថ្មឥតខ្សែ AirPower ក្លែងក្លាយ ត្រូវបានដាក់លក់ព្រោងព្រាតពេញទីផ្សារ
- May 2, 2018
ត្រឡប់ទៅកាន់ឆ្នាំ2017 គឺជាកាលបរិច្ឆេតនៃការប្រកាសចេញលក់ជាសាធារណៈនូវ iPhone 8, 8 Plus និង iPhone X ហើយក្នុងពេលនោះ ក្រុមហ៊ុន Apple ក៏បានបង្ហើបទាក់ទងទៅនឹងគ្រឿងបរិក្ខាថ្មី ជាប្រភេទឧបករណ៍សាកថ្មឥតខ្សែរបស់ខ្លួន ដែលនឹងលេចមុខលើទីផ្សារក្នុងឆ្នាំ2018 នេះផងដែរ។

ទោះជាយ៉ាងណា ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា ឧបករណ៍សាកថ្មឥតខ្សែនេះនឹងមកដល់ក្នុងខែមេសា ប៉ុន្ដែមកដល់បច្ចុប្បន្នគឺខែឧសភា បាត់ទៅហើយ ដូចនេះយើងនៅមិនទាន់ដឹងពីកាលបរិច្ឆេតពិតប្រាកដនៅឡើយទេ។ ចំណែកឯតម្លៃវិញ ក៏យើងនៅមិនទាន់ដឹងដូចគ្នាដែរ។
ស្របពេលជាមួយនឹងការពន្យាពេលនេះ AirPower គឺជាឈ្មោះឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple បានក្លាយជាទីចាប់អារម្មណ៍បំផុតលើទីផ្សារប្រទេសចិន។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នដឹងហើយថា ចិនគឺជាកំពូលអ្នកកូពី ហើយឥឡូវនេះ AirPower កំពុងក្លាយជាគោលដៅធំរបស់ក្រុមហ៊ុនមួយចំនួនហើយ។
គួរបញ្ជាក់ផងដែរថា AirPower ដែលត្រូវបានដាក់លក់លើទីផ្សារនាពេលបច្ចុប្បន្ននេះ គឺមិនមែនជារបស់ក្រុមហ៊ុន Apple ឡើយ តែចំពោះរូបរាងគឺដូចគ្នាគ្មានខុសអ្វីបន្ដិច ជាមួយនឹងតម្លៃក៏មិនធម្មតា។ យ៉ាងណាមិញ ចំពោះតម្លៃរបស់ផលិតផលពិត គឺអាចនឹងខ្ទង់ $274។

Fu
ប្រភព៖ idropnews
- Share This Post:






