ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាច់ឆ្កែ និងសាច់ឆ្មា ត្រូវគេដាក់លក់យ៉ាងព្រោងព្រៀតតាមអនឡាញនៅក្នុងភោជនីយដ្ឋានអាស៊ីមួយចំនួន (មានវីដេអូ)

    BY Khmernote Media May 8, 2018
    សាច់ឆ្កែ និងសាច់ឆ្មា ត្រូវគេដាក់លក់យ៉ាងព្រោងព្រៀតតាមអនឡាញនៅក្នុងភោជនីយដ្ឋានអាស៊ីមួយចំនួន (មានវីដេអូ)

    yelp.com គឺជាគេហទំព័រថ្មីមួយរបស់អាមេរិកដែលអនុញ្ញាឲ្យអ្នកអាចស្វែករក ភោជនីយដ្ឋានល្អៗ​ កន្លែងកំសាន្ត ហាងទំនិញ ប្រភេទចំណីអាហារ ដែលអ្នកត្រូវការ និងសេវាកម្មល្អៗជាច្រើនទៀត។ បច្ចុប្បន្នគេហទំព័រនេះ អនុញ្ញាតឲ្យអ្នកអាចស្វែងរកសេវាកម្មខាងលើក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកដូចជា Tampa Bay, Chicagoland, the San Francisco Bay area, New York, Philadelphia, Denver, Boston, Austin, Seattle, Atlanta, និង Jacksonville ជាដើម។

    អ្វីអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាប់អារម្មណ៍អំពី គេហទំព័រនេះគឺថា នៅពេលដែលគេសាកល្បងសរសេរពាក្យស្វែករកសាច់ឆ្កែ និងសាច់ឆ្មា ស្រាប់តែវាបានណែនាំឲ្យ ទៅភោជនីយដ្ឋានអាស៊ីមួយចំនួនជា ភោជនីយដ្ឋានកូរ៉េ និងចិនជាដើម។ សូមបញ្ជាក់ថា ការទទួលទានសាច់ឆ្កែ​ ឬឆ្មា គឺជារឿងចម្លែកមួយក្នុងសហរដ្ឋអាមេរិក ដូចនេះហើយទើបដំណឹងនេះបានក្លាយទៅជាប្រធានបទក្តៅសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay