សិល្បៈ

មកស្គាល់ឈ្មោះពិត និងមុខមាត់គួរអោយខ្នាញ់ កូនប្រុសរបស់ ពេជ្រ សូលីកា ដែលកើតព្រឹកមិញនេះ

BY
Khmernote Media
May 16, 2020

កាលពីព្រឹកមិញនេះអតីតតារាចម្រៀង ពេជ្រ សូលីកា បានសម្រាលកូនប្រុសបានម្នាក់ដែលមានសុខភាពល្អទាំងម្តាយនិងកូន ធ្វើអោយគូដណ្តឹងរបស់នាងរំភើបចិត្តយ៉ាងខ្លាំង និងបានផលិតវិដេអូខ្លីមួយបង្ហោះពេញបណ្តាញសង្គម Facebook និង YouTube ថែមទៀតផង។ ក្នុងនោះដែរអ្នកទាំង២ បានដាក់ឈ្មោះកូនប្រុសដ៏គួរអោយស្រលាញ់នេះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។

នៅលើទំព័រ Facebook របស់ ពេជ្រ សូលីកា បានរៀបរាប់ថា៖ “ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នា អូន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday កើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2020 វេលាម៉ោង 7:30នាទី ព្រឹក ភេទប្រុស មានទម្ងន់ 2.9kg អូនសុំផ្ញើខ្លួន ផ្ញើប្រាណផងណាបាទ”

Share This Post: