ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ទៅទាញទ្វារអាសន្នរបស់យន្តហោះបាក់មកទាំងផ្ទាំង ព្រោះចង់តែស្រូបខ្យល់ ពេលនេះកំពុងត្រូវប៉ូលិសឃាត់ខ្លួន

    BY Khmernote Media May 2, 2018
    យុវជនម្នាក់ទៅទាញទ្វារអាសន្នរបស់យន្តហោះបាក់មកទាំងផ្ទាំង ព្រោះចង់តែស្រូបខ្យល់ ពេលនេះកំពុងត្រូវប៉ូលិសឃាត់ខ្លួន

    ប្រទេសចិន ៖ ដើម្បីអោយអ្នកដំណើរមានសុវត្ថិភាពក្រុមហ៊ុនហោះហើរនីមួយៗបានធ្វើការណែនាំ អ្នកដំណើរជាច្រើនពីអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើខណៈពេលកំពុងស្ថិតក្នុងយន្តហោះ។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលបុរសវ័យ២៥ឆ្នាំត្រូវប៉ូលិសឃាត់ខ្លួនក្រោយពីគេបានបើកទ្វាអាសន្នរបស់យន្តហោះមុនពេលការហោះហើរចាប់ផ្តើមព្រោះចង់ស្រូបខ្យល់។ តាមប្រភពដដែលបានប្រាប់អោយដឹងថា បុរសត្រូវប៉ូលិសឃាត់ខ្លួននេះមានឈ្មោះ Chen វ័យ២៥ឆ្នាំ គេធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Lucky Air។


    ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Mianyang ខេត្ត Sichuan។ ក្រោយពីត្រូវបានឃាត់ខ្លួន គេបានប្រាប់ទៅប៉ូលិសថាដោយសារតែគេមានអារម្មណ៍ក្តៅហប់តាំងពីនៅក្រៅយន្តហោះ​មក​ម្លេះ។ លុះចូលមកដល់ក្និងយន្តហោះគេក៏បានប្រើដៃទាំងពីរទាញបើកកញ្ចក់ដែលជាប់នៅលើទ្វានោះ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាត្រូវបានដួលរលំមកទាំងផ្ទាំងបែបនេះ។ ក្រុមហ៊ុន Lucky Air ត្រូវខាតបង់ប្រាក់ប្រមាណជាជាង១១០០០ដុល្លារក្រោយពីជួបហេតុការណ៍បែបនេះ។ លោក Chen ត្រូវបានគេសម្រេចឃុំខ្លួនរយៈពេល១៥ថ្ងៃ និង ផាកពិន័យជាប្រាក់១១០០០ដុល្លារ ហើយអាចប្រឈមនិងត្រូវចុះចូលក្នុងបញ្ចីខ្មៅទៀតផង៕



    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay