ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Honda Click ស៊េរីថ្មីចេញជាផ្លូវ ជាមួយរូបរាងកាចជាងមុន និងទំនើបជាងមុន

    BY Khmernote Media May 2, 2018
    Honda Click ស៊េរីថ្មីចេញជាផ្លូវ ជាមួយរូបរាងកាចជាងមុន និងទំនើបជាងមុន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជាផ្លូវការនូវម៉ូតូ Honda Click ជំនាន់ថ្មីរបស់ខ្លួនចំនួន២ម៉ូដែលនៅលើទីផ្សារ គឺម៉ូដែល Honda Click 150i និង New Honda Click 125i ។ យោងតាមលោក Suchart Aroonroongroj អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន AP Honda Co., Ltd បានឲ្យដឹងថា ម៉ូដែល Honda Click ជំនាន់ថ្មីត្រូវបានរចនារូបរាងឡើងថ្មីខុសប្លែកពីម៉ូដមុនៗ ជាមួយនឹងអំពូល LED ទាំងចង្កៀងមុខ-ក្រោយ ហើយអ្វីកាន់តែពិសេសនោះ ម៉ូតូនេះមានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយដូចជា Cool System ប្រព័ន្ធរក្សាឲ្យម៉ូតូនៅតែត្រជាក់ទោះជិះយូរ, Smart Key បញ្ឆេះដោយមិនបាច់ចាក់សោរ, កុងទ័រ Digital និងប្រព័ន្ធសុវត្ថិភាពផ្សេងទៀត។

    យោងតាមគេហទំព័រ รถจักรยานยนต์ ฮอนด้า (Honda Motorcycle Thailand) បានឲ្យដឹងថា ម៉ូតូ Honda Click ស៊េរីថ្មីនេះ នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសថៃឆាប់ៗនេះ ដែលមានតម្លៃចាប់ពី 60,200បាតឡើងទៅ៕

    អត្ថបទ៖ សេម
    ប្រភព៖ mocyc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay