នារីៗមានតែប៉ុន្មានចំណុចនេះ ដឹងតែទិញទឹកចិត្តម្ដាយក្មេករបស់អ្នកបានតែម្ដង
ច្បាស់ណាស់ថាការស្រលាញ់គឺស្ថិតនៅលើមនុស្សពីរនាក់ ប៉ុន្ដែអ្នកមិនគួរភ្លេចទេថានៅពេលដែលអ្នករៀបការចូលទៅនោះអ្នកក៏ក្លាយខ្លួនទៅជាសមាជិនថ្មីនៅក្នុងក្រុមគ្រួសារដៃគូរបស់អ្នក។ ហេតុនេះនារីគួរតែមានទំនាក់ទំនងល្អទាំងសាច់ថ្លៃរបស់ដៃគូរបស់ខ្លួនផងដែរ។ ប៉ុន្ដែក៏មាននារីមួយចំនួនមិនដឹងថាតើត្រូវចាប់ផ្ដើមនិយាយពីអ្វីមុន ក៏ដូចជាធ្វើអ្វីមុននោះទេ។ នេះមិនមែនជាបញ្ហាសម្រាប់អ្នកតទៅទៀតនោះទេ ខាងក្រោមនេះគឺវិធីនៅក្នុងការទំនាក់ទំនងអនាគតម្ដាយក្មេងរបស់អ្នក៖
១. និយាយពីរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នក៖ អ្នកគួរតែស្វែងយល់ពីសាច់ថ្លៃរបស់អ្នកឲ្យបានច្រើន ហើយអ្នកក៏គួរតែនិយាយពីរបៀបរស់នៅប្រចាំថ្ងៃ ក៏ដូចជាថ្ងៃអានាគតជាពិសេសម៉ោងទំនេររបស់អ្នកដែលនៅសល់ពេលចេញពីធ្វើការ តើអ្នកអាចមានពេលទំនេរនៅផ្ទះពេលណាខ្លះ? នៅពេលដែលអ្នកនិយាយបែបនេះដើម្បីស្ទង់មើលថាតើសាច់ថ្លៃរបស់អ្នកយល់ស្របរឺទេ រឺក៏ត្រូវកែប្រែអ្វីខ្លះ។
២. និយាយពីស្ថានភាពរស់នៅដែលអ្នកចង់បាន៖ តើអ្នកចង់ធ្វើជាមេផ្ទះ រឺក៏ចង់ធ្វើជាអ្នកធ្វើការតាមទម្លាប់របស់ខ្លួន។ អ្នកគួរតែកំណត់ចំណុចនេះជាមួយនឹងសាច់ថ្លៃរបស់អ្នកឲ្យបានច្បាស់លាស់ ព្រោះថានៅពេលដែលរៀបការរួចការចំណាយទាំងប៉ុន្មានគឺជាចាត់ទុកថាជាទ្រព្យរបស់ក្រុមគ្រួសារ។
៣. ពីបញ្ហាមានកូន៖ ច្បាស់ណាស់បន្ទាប់ពីរៀបការរួចអ្នកប្រាកដជាមានកូនដើម្បីឲ្យគ្រួសារមួយមានភាពកក់ក្ដៅ ប៉ុន្ដែយ៉ាងណាក៏អ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ជាមុនជាមួយនឹងសាច់ថ្លៃរបស់អ្នក។ ហើយចូលអ្នកពិភាក្សារឿងនេះលក្ខណៈបែបក្រុមគ្រួសារ មិនមែនគិតតែពីគំនិតផ្ទាល់ខ្លួននោះទេ។
៤. ចេះគ្រប់គ្រងការងារផ្ទះ៖ នេះគឺជារឿងសំខាន់ដែលអ្នកមិនអាចគេចបានឡើយ ព្រោះថាអ្នកក៏ចាត់ចូលជាសមាជិកក្នុងក្រុមគ្រួសារម្នាក់ដែរ ហេតុនេះអ្នកត្រូវតែមានសមត្ថភាពនៅក្នុងការមើលការខុសត្រូវនៅក្នុងផ្ទះ។ ជាពិសេសគឺការងារចង្រ្កានបាយទោះបីជាអ្នកមិនសូវប្រសព្វ តែយ៉ាងណាក៏អ្នកត្រូវតែរៀនឲ្យចេះធ្វើម្ហូបងាយៗខ្លះដែរ ដើម្បីងាយស្រួលរស់នៅជាមួយនឹងម្ដាយក្មេងអ្នក។

៥. ការមានទំនាស់៖ ការខ្វែងគំនិតជាមួយនឹងម្ដាយក្មេងតែងតែកើតមានឡើងអ្នកណាក៏ជៀសមិនផុតដែរ ប៉ុន្ដែអាស្រ័យលើអ្នកដោះស្រាយបញ្ហានោះដោយរបៀបណាប៉ុណ្ណោះ។ អ្នកគួរតែរៀនដោះស្រាយដោយសន្ដិវិធី និងរៀនដកថយម្នាក់មួយជំហានមិនមែនអ្នកខ្លាំងរហូតនោះទេ។

៦. គោលដៅនៃជីវិតរបស់អ្នក៖ មិនមែនឲ្យតែនារីដែលរៀបការហើយត្រូវតែលះបង់គោលបំណងរបស់ខ្លួននោះទេ ដូចជាអ្នកចង់ដើរលេងគ្រប់ទីកន្លែង, ចង់មានកសិដ្ឋានចិញ្ចឹមសត្វជាដើម អ្នកមិនគួរបោះបង់ចោលនោះទេព្រោះថ្ងៃខាងមុខអ្នកមិនដឹងទេថាខ្លួនស្វែងរកអនាគតម្ដាយក្មេងដែលព្រមបំពេញបំណងបែបនេះរឺអត់។ ហេតុនេះអ្នកត្រូវតែតាមរកបំណងប្រាថ្នារបស់ខ្លួន ដោយខ្លួនឯង៕

អត្ថបទ៖ Sai
ប្រភព៖timesofindia